ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីក្រសួងផែនការ ជួបពិភាក្សាការងារជាមួយប្រធានធនាគារពិភពលោក

ភ្នំពេញ៖ ក្នុងការអភិវឌ្ឍន៍យ៉ាងសំខាន់សម្រាប់ទិដ្ឋភាពសេដ្ឋកិច្ចសង្គមរបស់កម្ពុជា លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានជួបពិភាក្សាការងារជាមួយលោកស្រី Maryam Salim ប្រធានធនាគារពិភពលោកប្រចាំកម្ពុជា នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ស្តីពីការជំរុញកិច្ចសហការគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា និងយុទ្ធសាស្ត្រជាតិសម្រាប់អភិវឌ្ឍន៍ស្ថិតិរបស់ក្រសួងផែនការ។

លោករដ្ឋមន្ត្រី ប៊ិន ត្រឈៃ បានសម្តែងការអរគុណចំពោះការគាំទ្រដ៏យូរអង្វែងរបស់ធនាគារពិភពលោកក្នុងការជួយឧបត្ថម្ភគាំទ្រដល់ក្រសួងផែនការ ក្នុងការគណនាកម្រិតនៃភាពក្រីក្រនៅកម្ពុជាចាប់តាំងពីឆ្នាំ២០០៤មក ដោយប្រើប្រាស់ទិន្នន័យអង្កេតសេដ្ឋកិច្ចសង្គមកិច្ច រួមទាំងបានផ្តល់នូវជំនួយបច្ចេកទេសដល់វិទ្យាស្ថានជាតិស្ថិតិ លើការសម្អាតទិន្នន័យអង្កេតសេដ្ឋកិច្ចសង្គមកិច្ចកម្ពុជា និងជំរឿនសេដ្ឋកិច្ចផងដែរ។ លើសពីនេះ លោកបានគូសបញ្ជាក់ពីជំនួយបច្ចេកទេសដែលគាំទ្រដល់ការរៀបចំយុទ្ធសាស្ត្រជាតិសម្រាប់អភិវឌ្ឍន៍ស្ថិតិ និងបានកំពុងគាំទ្រនូវការរៀបចំផែនទីភាពក្រីក្រ និងផ្សព្វផ្សាយពីលទ្ធផលនៃការរៀបចំផែនទីភាពក្រីក្រនេះផងដែរ ដោយធនាគារពិភពលោក។

លោកស្រី Maryam Salim បានសម្តែងការអបអរសាទរចំពោះលោក ប៊ិន ត្រឈៃ ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងផែនការ និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារពិភពលោកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យស៊ីជម្រៅជាមួយក្រសួងផែនការ។ ដោយសង្កត់ធ្ងន់លើដំណើរការកែច្នៃទិន្នន័យ ការចងក្រង និងការវិភាគទិន្នន័យ ដែលទាមទារឱ្យវិទ្យាស្ថានជាតិស្ថិតិមានការយកចិត្តទុកខ្ពស់ លោកស្រីបានគូសបញ្ជាក់ពីចេតនារបស់ធនាគារក្នុងការជំរុញការគាំទ្រមិនត្រឹមតែផ្តល់ការគាំទ្រនៅថ្នាក់ជាតិប៉ុណ្ណោះទេ ថែមទាំងនៅថ្នាក់ក្រោមជាតិផងដែរ។

លោករដ្ឋមន្ត្រី ប៊ិន ត្រឈៃ បានជំរុញឱ្យមានការពង្រីកវិសាលភាពបន្ថែមទៀតលើផែនទីភាពក្រីក្រដើម្បីបញ្ចូលសូចនាករសំខាន់ៗបន្ថែម។ លោកក៏បានស្នើសុំជំនួយបច្ចេកទេសសម្រាប់ដំណើរការពង្រីកការចងក្រងផលិតសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់(CPI) និងគាំទ្រដល់ការរៀបចំធ្វើឱ្យប្រសើរឡើងប្រព័ន្ធទិន្នន័យមូលដ្ឋានឃុំ សង្កាត់ (CDB)ដែលក្រសួងផែនការ តាមរយៈមន្ទីរផែនការរាជធានីខេត្ត បានកំពុងអនុវត្តជារៀងរាល់ឆ្នាំ។

ជាការឆ្លើយតប លោកស្រី Salim បានធានាចំពោះលោករដ្ឋមន្ត្រីអំពីការប្តេជ្ញាចិត្តរបស់ធនាគារពិភពលោកក្នុងការតម្រឹមអាទិភាព និងការផ្តល់មូលនិធិរបស់ខ្លួនជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីផ្តល់ការគាំទ្រទៅតាមផែនការដែលបានកំណត់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក