ព្រៃវែង៖ ស្លាប់ ២នាក់ និងរបួស ១០នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់បង្កឡើងដោយអ្នកបើកបររថយន្តបើកក្នុងល្បឿនលឿន។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានឆក់យកជីវិតមនុស្ស ២នាក់ និងរបួស ១០នាក់ទៀត ដោយសារអ្នកបើកបររថយន្តបើកក្នុងល្បឿនលឿន បែកកង់ក្រោយខាងឆ្វេង បណ្តាលឲ្យក្រឡាប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៤៥នាទីរសៀល ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិថ្នល់កែង ឃុំស្មោងជើងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង ។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលក្រឡាប់នោះ ជាប្រភេទរថយន្ត Nissan ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AS-0551 បើកបរដោយឈ្មោះ រស់ រ៉ាឌី អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិស្ទឹងជ្រៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតទាំង ២នាក់ខាងលើ ម្នាក់ភេទប្រុស អាយុ ៥៤ឆ្នាំ ជាប្រធានមណ្ឌលសុខភាពក្របៅ រស់នៅភូមិទានភ្លើងឃីស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង និងម្នាក់ទៀត ឈ្មោះអាយុ ៧ឆ្នាំ រស់នៅភូមិស្ទឹងជ្រៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ខណៈពេលដែលមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់នេះកំពុងស្ថិតក្រោមការស៊ើបអង្កេតប៉ូលីសបានបញ្ជាក់ថារថយន្តបានធ្វើដំណើរក្នុងល្បឿនលឿនហួសហេតុពេកនៅពេលដែលសំបកកង់ផ្ទុះបណ្តាលឱ្យអ្នកបើកបរបាត់បង់ការគ្រប់គ្រង។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកសពត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕