ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងអប់រំ និងសហភាពសហព័ន្ធយុវជនកម្ពុជាបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលនៃកម្មវិធី “មនសិការពលរដ្ឋល្អ”

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រួមដំណើរជាមួយលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលនៃកម្មវិធី “មនសិការពលរដ្ឋល្អ” មជ្ឈមណ្ឌលម៉ានី អគារ The Kampus។

ព្រឹត្តិការណ៍នេះសហការរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា រួមមានអ្នកចូលរួមចំនួន ២៧៩នាក់។

លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការដឹកនាំបណ្តុះបណ្តាលយុវជនកម្ពុជា ឱ្យក្លាយជាសសរស្តម្ភរបស់ប្រទេសជាតិ និងរួមចំណែកដល់សង្គម។ លោកបានទទួលស្គាល់ជាពិសេសចំពោះកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងការផ្តល់នូវវគ្គសិក្សាបំប៉នដល់សិស្សដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងគាំទ្រកំណែទម្រង់អប់រំ។

លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបណ្តុះបណ្តាលជាប្រចាំលើភាពជាពលរដ្ឋល្អ ដោយលើកឡើងថា «ការបណ្តុះបណ្តាលមនសិការពលរដ្ឋល្អ មិនមែនត្រូវធ្វើទាល់តែមានវិបត្តិនោះទេ ប៉ុន្តែត្រូវបណ្តុះបណ្តាលជាប្រចាំ»។ លោកបានគូសបញ្ជាក់ថា សិក្ខាសាលានេះនឹងបណ្តុះស្មារតី ឆន្ទៈ និងពលរដ្ឋល្អរបស់យុវជនកម្ពុជាឱ្យក្លាយជាសសរស្តម្ភ និងធនធានដ៏សំខាន់សម្រាប់អនាគតរបស់ប្រទេសជាតិ។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងក្រុមការងារគ្រប់លំដាប់ថ្នាក់នៃស្ថាប័នទាំងពីរក្នុងការផ្តួចផ្តើមកម្មវិធី “មនសិការពលរដ្ឋល្អ” បំពេញបន្ថែមលើកម្មវិធីសិក្សាផ្លូវការរបស់រដ្ឋ។ លោកបានសង្កត់ធ្ងន់លើគោលបំណងរបស់កម្មវិធីដើម្បីអភិវឌ្ឍសមត្ថភាព ឆន្ទៈ ទំនួលខុសត្រូវ និងជាពលរដ្ឋល្អរបស់យុវជនដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍ជាតិ និងការថែរក្សាសុខដុមរមនា។

កម្មវិធីនេះនឹងរួមបញ្ចូលទ្រឹស្តីជាមួយនឹងគម្រោងជាក់ស្តែងនៅក្នុងសាលារៀន និងសហគមន៍ ព្រមទាំងការចុះទស្សនៈកិច្ចសិក្សាសម្រាប់សិស្សានុសិស្សដើម្បីស្វែងយល់ពីប្រវត្តិ និងការតស៊ូរបស់យុវជនជំនាន់មុនក្នុងការកសាងប្រទេសជាតិ។

លោកបណ្ឌិតឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ធានាឱ្យការអនុវត្តកម្មវិធីបណ្តុះបណ្តាលនេះប្រព្រឹត្តទៅដោយរលូន និងជោគជ័យ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក