ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

Jurgen Klopp៖ ការរកអ្នកចាត់ការជំនួសតំណែង Pep Guardiola នៅ Man City ស្ទើរតែមិនអាចទៅរួច

កីឡា៖ លោក Jurgen Klopp អ្នកចាត់ការក្រុមហង្សក្រហម Liverpool បាននិយាយនៅមុនជំនួបនាថ្ងៃអាទិត្យនេះថា ការស្វែងរកបេក្ខភាពអ្នកចាត់ការជំនួសតំណែងលោក Pep Guardiola នៅក្លិប Manchester City ជារឿងដែលលំបាកខ្លាំងស្ទើរតែមិនអាចទៅរួចម្តង បើប្រៀបនឹងការរកគ្រូបង្វឹកថ្មីមកជំនួសតំណែងរបស់លោក​នៅ Liverpool ក្រោយបញ្ចប់រដូវកាលនេះ។ 

គួរបញ្ជាក់់ថា Liverpool នឹងត្រូវបើកទ្វារកីឡដ្ឋាន Anfield របស់ខ្លួនស្វាគមន៍ Manchester City នៅរាត្រីនេះ​ ដោយបច្ចុប្បន្ន Liverpool កំពុងនាំមុខក្រុមការពារតំណែងជើងឯកចាស់ Man City ១ពិន្ទុ។ ជំនួបនាយប់ថ្ងៃអាទិត្យនេះគឺជាជំនួបចុងក្រោយបង្អស់សម្រាប់អ្នកចាត់ការកំពូលទាំងពីរនៅ Premier League បន្ទាប់ពីលោក Klopp បានប្រកាសកាលពីខែមករាថា លោកនឹងចាកចេញពីតំណែងនៅ Liverpool នៅដំណាច់រដូវកាលនេះផ្ទាល់។ 

ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានដែលសួរថា តើការរកអ្នកជំនួសតំណែងរបស់លោក និង រកអ្នកជំនួសតំណែងរបស់ Pep មួយណាមានភាពលំបាកជាង? លោក Jurgen Klopp ឆ្លើយថា៖ "ខ្ញុំគិតថាវាគឺជាពេលវេលាដ៏ស័ក្ដិសមបំផុតសម្រាប់អ្នកចាត់ការថ្មី (នៅ Liverpool) ដោយសារយើងនៅមានចន្លោះប្រហោង ត្បិតយើងមិនទាន់ឈ្នះគ្រប់ពានរង្វាន់នៅឡើយទេ"។ លោកបន្តថា៖ "ប៉ុន្តែ! ទៅកាន់ Man City បន្តតំណែងពី Pep អ្នកត្រូវតែឈ្នះពានរង្វាន់រៀងរាល់ឆ្នាំ ១០ឆ្នាំជាប់ៗគ្នា ដើម្បីសម្រេចសមិទ្ធិផលដែល (Pep Guardiola) ធ្វើបាន"។ 

គួររំឮកឡើងវិញថា អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ Jurgen Klopp បានមកចូលរួមជាមួយ Liverpool កាលពីឆ្នាំ២០១៥ ក្រោយចាកចេញពី Borussia Dortmund និងបានជួយឱ្យក្លិបឈ្នះពានជាច្រើនរួមមាន៖ ជើងឯក Premier League នៅឆ្នាំ២០២០, ជើងឯក UEFA Champions League នៅឆ្នាំ២០១៩, ឈ្នះពាន FA Cup នៅឆ្នាំ២០២២ ក៏ដូចជាពានរង្វាន់ជាច្រើនរួមមាន FA Community Shield, FIFA Club World Cup, UEFA Super Cup និងពានរង្វាន់ EFL Cup ជាដើម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក