BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៤៦៦ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ៩៤ករណី ខណៈអ្នកជំងឺ ៥១២នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១៣នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃអង្គារនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ៩០,១០៧នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ១,៨២១នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ៨៦,១៣០នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៤,៣៩៥ករណី៕