ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្រ្តីព័ត៌មានណែនាំអ្នកផលិតមាតិកាឱ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត្រ ភក្រ្តា បានណែនាំដល់អ្នកសារព័ត៌មាន អ្នកផលិតមាតិកា វីដេអូ អ្នកសរសេរប្លុកមួយចំនួន ពិសេសក្រុមរកលុយតាមអនឡាញ MMO ឱ្យគោរពនូវក្រមសីលធម៌វិជ្ជាជីវៈក្នុងការផលិតខ្លឹមសារ ដោយមិនត្រូវគិតត្រឹមតែការទាក់ទាញយកចំនួន Likes Shares និង views ដើម្បីតែប្រាក់នោះទេ។

ថ្លែងនៅក្នុងពិធីសម្ពោធក្រុមហ៊ុន Influence Media នៅល្ងាចថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ លោករដ្ឋមន្ត្រី នេត្រ ភក្រ្តា ថាការផលិតរាល់ការផ្សព្វវផ្សាយទាំងអស់ត្រូវឈរលើមូលដ្ឋានវិជ្ជាជីវៈ ការគោរពនូវសិទ្ធិឯកជនរបស់បុគ្គល និងជៀសវាងការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សារធារណៈ ការបង្កចលាចល និងភាពវឹកវរដោយសារតែការចង់បានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ឬតិកតុក របស់ខ្លួន។

លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏បានបង្ហាញនូវក្តីសង្ឃឹមដែរថា អ្នកផលិតមាតិកាវីដេអូ ឬប្លុក នឹងចូលរួមប្រើប្រាស់ភាពច្នៃប្រឌិត និងទស្សនៈសុទិដ្ឋិនិយមរបស់ខ្លួន ដើម្បីបង្ហាញពីភាពស្រស់ស្អាត និងការពិតរបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោកឱ្យបានត្រឹមត្រូវនិងមានប្រសិទ្ធភាព។ ជាងនេះទៅទៀត លោករដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា ក្រសួងព័ត៌មានតែងតែគាំទ្រ និងលើកទឹកចិត្តដល់ការបង្កើតប្រព័ន្ធផ្សព្វផ្សាយនានា ដោយក្រសួងជឿជាក់ថា ការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញផ្សព្វផ្សាយចម្រុះ មិនត្រឹមតែធ្វើឱ្យប្រជាជនកម្ពុជាក៏ដូចជាសាធារណជនទូទៅ ទទួលបានព័ត៌មានពិតឆាប់រហ័សអំពីប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងជំរុញលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ និង រួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិផងដែរ។

បើតាមលោក នេត្រ ភក្ត្រា បច្ចុប្បន្នប្រព័ន្ធផ្សព្វផ្សាយទាំងបុរាណ និងទំនើបនៅកម្ពុជាមានចំនួនជាង ២ ០០០ ដែលបានចុះបញ្ជីស្របតាមច្បាប់នៅក្រសួងព័ត៌មាន និងកំពុងតែដើរតួនាទីសំខាន់នៅក្នុងការផលិតខ្លឹមសារផ្សេងៗ និងផ្សព្វផ្សាយជូនដល់សាធារណជន ហើយនេះមិនទាន់និយាយពីបណ្តាញទំនាក់ទំនងហ្វេសប៊ុក តិកតុក អ៊ីនស្តារក្រាម ធ្វីតធ័រ ជាច្រើនលានគណនីដែលកំពុងផលិតខ្លឹមសាររាប់លាន និងចាក់ចូលក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសកម្ពុជានៅឡើយទេ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក