ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងដឹកជញ្ជូនឥណ្ឌូណេស៊ីបើកការស៊ើបអង្កេតលើហេតុការណ៍អ្នកបើកយន្តហោះពីរនាក់ដេកលក់ក្នុងពេលហោះហើរ

ឥណ្ឌូណេស៊ី៖ ក្រសួងដឹកជញ្ជូននៃប្រទេសឥណ្ឌូណេស៊ីបានឱ្យដឹងនៅថ្ងៃសៅរ៍ ទី៩ ម្សិលមិញនេះថា ខ្លួននឹងបើកការស៊ើបអង្កេតទៅលើក្រុមហ៊ុនអាកាសចរណ៍ Batik Air ដែលជាក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមួយ បន្ទាប់ពីមានហេតុការណ៍ដែលគេដឹងថា មានអាកាសយានិកពីរនាក់បានដេកលក់ក្នុងអំឡុងពេលបំពេញការងារហោះហើររបស់ខ្លួននាពេលថ្មីៗនេះ។

បើតាមរបាយការណ៍បឋមរបស់គណៈកម្មាធិការសុវត្ថិភាពដឹកជញ្ជូនជាតិ (KNKT) បានបញ្ជាក់ថា អ្នកបើកយន្តហោះ (ពីឡុត) និងសហសេវិកម្នាក់បានដេកលង់លក់ដំណាលគ្នា អំឡុងយន្តហោះកំពុងហោះហើរអស់រយៈពេលប្រមាណជា ២៨នាទី អំឡុងជើងហោះហើររបស់យន្តហោះចេញពីកោះ Sulawesi ឆ្ពោះទៅកាន់រដ្ឋធានីចាកាតា (Jakarta) កាលពីថ្ងៃទី២៥ ខែមករាកន្លងទៅ។ 

យ៉ាងណាមិញ ហេតុការណ៍ដែលបានកើតឡើងរហូតនាំឱ្យមានការស៊ើបអង្កេតនេះ ពុំបានបណ្ដាលឱ្យប៉ះពាល់ដល់អ្នកដំណើរ ឬបុគ្គលិកបម្រើការលើយន្តហោះនោះឡើយ ដោយតាមប្រភពព័ត៌មានបានអះអាងថា យន្តហោះក្នុងហេតុការណ៍នោះគឺជាប្រភេទយន្តហោះ Airbus A320 ដែលផ្ទុកអ្នកដំណើរចំនួន ១៥៣នាក់ និងបុគ្គលិកបម្រើការលើយន្តហោះចំនួន ៤នាក់ និងមានថេរវេលាហោះហើរប្រហែល ២ម៉ោង ៣៥នាទី។ 

អគ្គនាយកនៃស្ថាប័នទទួលបន្ទុកផ្នែកដឹកជញ្ជូនផ្លូវអាកាសលោក M. Kristi Endah Murni បានថ្លែងថា ក្រសួងដឹកជញ្ជូនសូមធ្វើការថ្កោលទោសយ៉ាងខ្លាំងទៅលើក្រុមហ៊ុនអាកាសចរណ៍ Batik Airជុំវិញឧបទ្ទវហេតុនេះ ដោយអំពាវនាវឱ្យក្រុមហ៊ុនអាកាសចរណ៍យកចិត្តទុកដាក់បន្ថែមទៀតចំពោះពេលវេលាសម្រាករបស់បុគ្គលិកអាកាសចរណ៍របស់ខ្លួន។

ផ្អែកតាមរបាយការណ៍មួយបានឱ្យដឹងថា អ្នកបើកយន្តហោះម្នាក់មិនបានសម្រាកគ្រប់គ្រាន់ឡើយនៅយប់មុនការហោះហើរនេះ។ ក្រោយការហោះហើរឡើងបានប្រហែលកន្លះម៉ោង លោកបានស្នើសុំការអនុញ្ញាតដើម្បីសម្រាកបន្តិច ដោយទុកភារកិច្ចឱ្យជំនួយការទី២ របស់លោក ប៉ុន្តែចៃដន្យអ្នកបើកយន្តហោះម្នាក់ទៀតដែលទទួលបន្ទុកក៏បានដេកលក់ដូចគ្នាដោយអចេតនា។ យ៉ាងណាក្ដី អ្នកបើកយន្តហោះទាំងពីរនាក់នោះពុំត្រូវបានគេបញ្ចេញអត្តសញ្ញាណឡើយ ដោយគេគ្រាន់តែដឹងថា អ្នកបើកយន្តហោះទាំងពីរនាក់គឺជាជនជាតិឥណ្ឌូណេស៊ីផ្ទាល់ដោយម្នាក់មានអាយុ៣២ឆ្នាំ និងម្នាក់ទៀតមានអាយុ ២៨ឆ្នាំ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក