ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ្នកបង្កើតសាច់រឿង Dragon Ball ដ៏ល្បីល្បាញរបស់ជប៉ុនទទួលមរណភាពក្នុងវ័យ ៦៨ឆ្នាំ

ជប៉ុន៖ លោក Akira Toriyama ដែលជាអ្នកបង្កើតសៀវភៅត្លុក និងគំនូរជីវចលដ៏ល្បីល្បាញ Dragon Ball បានទទួលមរណភាពហើយកាលពីថ្ងៃទី១ ខែមីនាកន្លងទៅ ក្នុងវ័យ ៦៨ឆ្នាំ។ នៅលើបណ្ដាញសង្គម X ផ្លូវការនៃ Dragon Ball បានបង្ហោះសំណេរមួយនៅថ្ងៃនេះដែលមានខ្លឹមសារថា៖ "យើងមានសេចក្តីសោកស្ដាយយ៉ាងខ្លាំងក្នុងការជូនដំណឹងដល់អ្នកទាំងអស់គ្នាឱ្យបានដឹងថា អ្នកបង្កើតសាច់រឿង Dragon Ball Manga លោក Akira Toriyama បានទទួលមរណភាពនៅថ្ងៃទី០១ ខែមីនា ដោយសារស្ថានភាពនៃជំងឺខួរក្បាលស្រួចស្រាវ"។

គួរឱ្យដឹងថា សាច់រឿង Dragon Ball គឺជាចំណងជើងគំនូរជីវចលដែលមានការគាំទ្រខ្លាំងបំផុត និងលក់ដាច់បំផុត និងមានភាពល្បីល្បាញយ៉ាងខ្លាំងក្នុងវិស័យគំនូរជីវចល និងសៀវភៅ Manga របស់ប្រទេសជប៉ុន។ សាច់រឿង Dragon Ball នេះត្រូវបានប្រកាសចេញដំបូងបង្អស់កាលពីឆ្នាំ១៩៨៤ ហើយក្រោយមកត្រូវបានផលិតជាសៀវភៅត្លុក ខ្សែភាពយន្តភាគ និងភាពយន្តដុំ ព្រមទាំងផលិតជាវីដេអូហ្គេមជាច្រើនហូរហែរបន្តបន្ទាប់ផងដែរ។ 

ក្នុងភាពក្រៀមក្រំនេះដែរ លោក Eiichiro Oda ដែលជាអ្នកបង្កើតសិទ្ធិផ្តាច់មុខរឿងតុក្កតា One Piece ដ៏ធំមួយរបស់ប្រទេសជប៉ុនដែរនោះ ក៏បានចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់លោក Toriyama ហើយបានពិពណ៌នាថា មរណភាពរបស់គាត់គឺភ្លាមៗពេក ហើយពិបាកនឹងមានអ្នកមកជំនួសតំណែងរបស់លោកណាស់។ លោក Oda និយាយថា៖ "ខ្ញុំគិតថា ខ្ញុំមិនអាចជួប (មនុស្សដូចជា) គាត់ម្តងទៀតទេ ខណៈនេះខ្ញុំពិតជាពោរពេញដោយភាពក្រៀមក្រំ និងភាពសោកសៅយ៉ាងខ្លាំង"

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក