ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ហុងកុងប្រកាសពីការពិនិត្យសេចក្ដីព្រាងច្បាប់ស្ដីពីសន្តិសុខជាតិថ្មីរបស់ខ្លួន

អន្តរជាតិ៖ នៅថ្ងៃសុក្រចុងសប្តាហ៍នេះ ហុងកុងបានចេញផ្សាយសេចក្តីព្រាងច្បាប់សន្តិសុខជាតិថ្មីមួយ ដែលត្រូវបានគេសម្លឹងឃើញថាជាការរឹតបន្តឹងបន្ថែមក្នុងគោលបំណងបង្ការនូវការបះបោរ រួមជាមួយការបែកធ្លាយនូវឯកសារសម្ងាត់់របស់រដ្ឋ ខណៈសេចក្ដីព្រាងច្បាប់ថ្មីនេះបានកំណត់ការដាក់ទណ្ឌកម្មកាន់តែធ្ងន់ធ្ងរជាងមុនបន្ថែមទៀត សម្រាប់អ្នកប្រព្រឹត្តល្មើសនឹងច្បាប់នេះ។ នៅក្នុងសេចក្ដីព្រាងច្បាប់នេះ បានសង្កត់ទៅលើអំពើល្មើសសំខាន់ៗចំនួន ៥ ដែលរួមមានការក្បត់ជាតិ ការបះបោរ ចារកម្ម និងការលួចយកឯកសាររបស់សម្ងាត់រដ្ឋ ការបំផ្លិចបំផ្លាញសន្តិសុខជាតិ និងការជ្រៀតជ្រែកពីបរទេស ជាអាទិ៍។

គួរឱ្យដឹងថា សេចក្ដីព្រាងច្បាប់នេះនឹងក្លាយជា​ច្បាប់​សន្តិសុខ​ជាតិ​ទី​ពីរ​របស់​ទីក្រុង​ហុងកុង បន្ទាប់ពីទីក្រុង​ប៉េកាំង​បានប្រកាស​ដាក់​ចេញ​នូវច្បាប់ស្ដីពីសន្តិសុខជាតិមួយកាលពីឆ្នាំ២០២០ ក្រោយពីមានហេតុការណ៍តវ៉ាប្រឆាំងនឹងរដ្ឋាភិបាលដ៏ធំមួយបានកើតឡើងនៅទីក្រុងហុងកុង។ 

ក្រុមប្រឹក្សានីតិប្បញ្ញត្តិបានចាប់ផ្តើមពិភាក្សាលើសេចក្តីព្រាងច្បាប់នេះកាលពីថ្ងៃសុក្រ ចំពេលមានការរឹតបន្តឹងសន្តិសុខយ៉ាងតឹងតែង ហើយប្រភពមួយចំនួនបានទម្លាយប្រាប់់់មកកាន់អ្នកសារព័ត៌មានថា សេចក្ដីព្រាងច្បាប់នេះអាចនឹងត្រូវបានអនុម័តនៅខែមេសាខាងមុខនេះ។ មេដឹកនាំហុងកុង លោក Jonh Lee កន្លងមកក៏ធ្លាប់បានប្រកាសថា លោកស្នើឱ្យសមាជិកសភាជំរុញការអនុម័តច្បាប់នេះឱ្យបានលឿនបំផុត។ លោកថ្លែងថា សេចក្ដីព្រាងច្បាប់នេះគឺជាទំនួលខុសត្រូវនៃរដ្ឋធម្មនុញ្ញរបស់ខ្លួន ក្រោមមាត្រា ២៣ នៃច្បាប់ជាមូលដ្ឋាន ឬហៅថាជារដ្ឋធម្មនុញ្ញខ្នាតតូចរបស់ហុងកុង ចាប់តាំងពីការចាកចេញពីក្រោមអាណានិគមរបស់ចក្រភពអង់គ្លេសកាលពីឆ្នាំ១៩៩៧។ 

គួរបញ្ជាក់ថា សេចក្ដីព្រាងច្បាប់នេះក៏បានកំណត់ទណ្ឌកម្មធ្ងន់ធ្ងរជាច្រើនមានដូចជា ​ការ​កាត់ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ពី​បទ​ក្បត់ជាតិ ការ​បះបោរ និង​ការ​បំផ្លិចបំផ្លាញរដ្ឋ, ទោស​ដាក់​ពន្ធនាគារ​ ២០ឆ្នាំសម្រាប់អំពើចារកម្ម និងទោសពន្ធនាគារ ១០ឆ្នាំ​សម្រាប់​ឧក្រិដ្ឋកម្ម​ទាក់ទង​នឹង​ការប៉ះពាល់ដល់ឯកសារសំខាន់ៗ និងឯកសារ​សម្ងាត់របស់​រដ្ឋជាដើម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក