លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ |

ក្លិបបាល់ទាត់វិសាខាប្រកាសដកខ្លួនចេញពីការប្រកួតលីគកំពូល និងពានរង្វាន់សម្តេច ហ៊ុន សែន

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤នេះ ក្លិបបាល់ទាត់វិសាខាបានប្រកាសព័ត៌មានមួយដ៏គួរឱ្យភ្ញាក់ផ្អើលសម្រាប់វិស័យកីឡាបាល់ទាត់កម្ពុជា ពោលគឺការប្រកាសដកខ្លួនចេញពីគ្រប់ការប្រកួតពានរង្វាន់ទាំងអស់របស់ខ្លួន។

នៅលើបណ្ដាញសង្គមផ្លូវការរបស់ក្លិបបាល់ទាត់វិសាខាដែលមានឈ្មោះថា Visakha FC - Pride of Cambodia បានបង្ហោះសារមួយថា "ក្លិបកីឡាបាល់ទាត់ វិសាខា សូមប្រកាសជាសាធារណៈ អំពីការសម្រេចចិត្តដកខ្លួនចេញពីគ្រប់ការប្រកួតទាំងអស់ ដែលរៀបចំដោយក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ រដូវកាលឆ្នាំ២០២៣/២៤ គិតចាប់ពីសប្ដាហ៍ទី២៤ តទៅ។ ឆ្លៀតឱកាសនេះដែរ តាងនាមមហាគ្រួសារបាល់ទាត់ វិសាខា សូមគោរព និងថ្លែងអំណរគុណ ដល់បងប្អូនអ្នកគាំទ្រទាំងអស់ ដែលតែងតែគាំទ្រ លើកទឹកចិត្ត និងនៅក្បែរពួកយើងជាច្រើនឆ្នាំកន្លងមក ។ សូមជូនពរបងប្អូនអ្នកគាំទ្រទាំងអស់ ជួបតែសំណាងល្អ សុខភាពល្អ និងសម្រេចជោគជ័យគ្រប់ភារកិច្ចការងារ។"

ដោយឡែក​ នៅលើការបង្ហោះសារមួយដោយឡែកផ្សេងទៀតក៏បានបញ្ជាក់ពីការដកខ្លួនចេញពីការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផងដែរ ដោយក្នុងនោះក្លិបបានភ្ជាប់ជាមួយសំណេរថា "ក្លិបកីឡាបាល់ទាត់ វិសាខា មានកិត្តិយសសូមប្រកាសជាសាធារណៈ អំពីការសម្រេចចិត្តដកខ្លួនចេញពីការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣/២៤ (ថ្នាក់ជាតិ) ចាប់ពីពេលនេះតទៅ។"

មកដល់ពេលនេះគេនៅមិនទាន់ដឹងច្បាស់នៅឡើយ អំពីហេតុផលនៃការប្រកាសដកខ្លួនរបស់ក្លិបបាល់ទាត់ដ៏ធំនេះនៅឡើយទេ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក