ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ការលះបង់នៃមន្រ្តីបរិស្ថាននារី គឺជាវីរភាព និងការលះបង់មានតម្លៃបំផុត ចំពោះការគ្រប់គ្រងធនធានធម្មជាតិ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា លើកឡើងថា ការលះបង់នៃមន្រ្តីបរិស្ថាននារី គឺជាវីរភាព និងការលះបង់ដ៏មានតម្លៃបំផុត ដែលមិនអាចកាត់ថ្លៃបាន ជាពិសេស ធានាការគ្រប់គ្រងធនធានធម្មជាតិឱ្យគង់វង្សតទៅមុខទៀត។

នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ ដែលជាថ្ងៃដែលពិភពលោក ក៏ដូចជានៅកម្ពុជា បាននិងកំពុងប្រារព្ធទិវានារីអន្តរជាតិ ៨មីនា។

លោក ខ្វៃ អាទិត្យា បានថ្លែងថា ក្នុងចំណោមមន្រ្តីឧទ្យានុរក្សសរុប ១០៦៩នាក់ មានស្រ្តីប្រមាណ ៣០ភាគរយ បាននឹងកំពុងបំពេញបេសកកម្មជាមន្រ្តីឧទ្យានុរក្ស ដែលបានបំពេញតួនាទីសំខាន់ ចុះអប់រំ ផ្សព្វផ្សាយ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ប្រកបដោយការទទួលខុសត្រូវខ្ពស់ នៅតាមតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តចំនួន១៥ នៅកម្ពុជា។

លោកបានឱ្យដឹងថា មន្រ្តីឧទ្យានុរក្សទាំងអស់ បានលះបង់ពេលវេលាជាមួយក្រុមគ្រួសារ លះបង់កម្លាំងកាយកម្លាំងចិត្ត និងបញ្ញាស្មារតី ដើរល្បាតនៅតាមព្រៃ ភ្នំ ជ្រលងដងអូរ ទន្លេនានា ទាំងយប់ ទាំងថ្ងៃ ដោយមិនខ្លាចនឿយហត់ ប្រឈមជំងឺដង្កាត់នានា វង្វេងផ្លូវ ដាច់បាយ ផ្លូវលំបាក ទឹកជំនន់ ការប្រឈមនឹងបទល្មើស ជួបគ្រោះថ្នាក់ដោយប្រការណាមួយ។

លោកបានបញ្ជាក់ថា មន្រ្តីឧទ្យានុរក្សទាំងបុរស និងស្រ្តី ត្រូវបានឈរជើង និងចុះល្បាតបង្កាបបទល្មើសធនធានធម្មជាតិ ជាប់ជាប្រចាំ នៅតាមតំបន់ការពារធម្មជាតិទាំងអស់ ដែលមានផ្ទៃដីជាង ៧លានហិចតា ស្មើនឹងប្រមាណ ៤០ភាគរយ នៃផ្ទៃដីប្រទេសកម្ពុជាទាំងមូល។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា កន្លងមកក៏ដូចជាបច្ចុប្បន្ន មន្រ្តីឧទ្យានុរក្សត្រូវបានទទួលការថែទាំ និងលើកទឹកចិត្តពីរាជរដ្ឋាភិបាល តាមរយៈក្រសួងបរិស្ថាន ដូចជាការថែទាំសុខភាព ការការពារជំងឺ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ពង្រឹងសមត្ថភាព របៀបនៃការចុះល្បាត និងបង្កាបបទល្មើស មធ្យោបាយ សម្ភារៈ ការប្រើប្រាស់ឧបករណ៍ ស្របនឹងការវិវត្តថ្មីនៃការជឿនលឿន នៃបច្ចេកវិទ្យា និងការអភិវឌ្ឍប្រទេស។

លើសពីនេះ ក្រសួងបរិស្ថាន បានពង្រឹងការគ្រប់គ្រង ចាត់ចែង និងការធ្វើសេចក្តីសម្រេចចិត្ត ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ដែលជាការផ្តល់លទ្ធភាព ក្នុងការលើកកម្ពស់សមត្ថភាព លទ្ធភាព និងប្រសិទ្ធភាពការងារស្រ្តី ក្នុងការបំពេញភារកិច្ច ក៏ដូចជាការបង្កើនឱ្យមានការចូលរួម កាន់តែប្រសើរថែមទៀត រវាងស្រ្តី កុមារ ក្មេងស្រី ក្នុងវិស័យបរិស្ថាន។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានវាយតម្លៃខ្ពស់ចំពោះមន្រ្តីរាជការក្រសួងបរិស្ថានទាំងអស់ ជាពិសេសចំពោះមន្ត្រីឧទ្យានុរក្សជានារី ដែលមានភាពអង់អាចក្លាហាន មានស្មារតីស្នេហាជាតិមាតុភូមិ មានការប្តេជ្ញាចិត្ត និងការលះបង់ខ្ពស់ក្នុងការថែរក្សាធនធានធម្មជាតិ ដែលកម្ពុជាមានសម្រាប់មនុស្សរាប់ជំនាន់ទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក