ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចធិបតី៖ ដើម្បីបញ្ជាក់ថាស្រឡាញ់វប្បធម៌ពិត យើងត្រូវយល់ឱ្យច្បាស់ពីវប្បធម៌ជាតិ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការគោរពស្រឡាញ់វប្បធម៌ជាតិ ជាពាក្យងាយស្រួលនិយាយ តែដើម្បីបញ្ជាក់ពីក្តីស្រឡាញ់ពិត ពោល ត្រូវមានចំណេះដឹង និងយល់ដឹងពីសិល្បៈវប្បធម៌ជាតិ។

ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយសិល្បករ សិល្បការិនីក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា នាល្ងាចថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតីលើកឡើងដូច្នេះថា៖ «ពាក្យថាគោរពស្រឡាញ់វប្បធម៌ជាតិ ជាពាក្យងាយស្រួលនិយាយ ប៉ុន្តែដើម្បីឱ្យមានការគោរពស្រឡាញ់ពិត ប្រាកដជាដំបូងយើងត្រូវមានចំណេះដឹង និងត្រូវយល់ដឹងឱ្យបានល្អអំពីសិល្បៈ វប្បធម៌ជាតិ និងការចូលរួមគ្រប់រូបភាព ក្នុងការការពារ និងលើកស្ទួយវប្បធម៌ជាតិយើង»។

សម្តេចធិបតីបន្តថាតម្រូវការនៃការចូលរួមរបស់យុវជន ក្នុងវិស័យសិល្បៈវប្បធម៌ គឺជារឿងសំខាន់ដើម្បីសេដ្ឋកិច្ចសង្គម និង ការទប់ស្កាត់អំណាចនៃការឆ្លងរាលដាលរបស់វប្បធម៌ដទៃ ដែលអាចប៉ះពាល់ដល់លក្ខណៈដើមនៃវប្បធម៌។

សម្តេចធិបតីគូសបញ្ជាក់ថា វិស័យសិល្បៈ និងវប្បធម៌ ជាផ្នែកមួយនៃអាទិភាពរបស់រាជរដ្ឋាភិបាល សំដៅទៅដល់កិច្ចការការពារអត្តសញ្ញាណជាតិ និងប្រជាជន និងម្យ៉ាងទៀតដើម្បីពង្រឹង និងបង្វែរទិសវិស័យសិល្បៈឱ្យក្លាយទៅជាវិស័យសកម្ម ចូលរួមដោយផ្ទាល់ និងប្រយោលដល់កំណើនសេដ្ឋកិច្ច៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក