ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋមន្រ្តីវប្បធម៌៖ វត្តមានរបស់យុវជនកាន់តែមានលក្ខណៈផុលផុសនៅក្នុងវិស័យឧស្សាហកម្មវប្បធម៌

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា បានលើកឡើងថា វត្តមានរបស់យុវជនកាន់តែមានលក្ខណៈផុលផុសនៅក្នុងវិស័យឧស្សាហកម្មវប្បធម៌ ខណៈក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ នឹងបង្កើនសកម្មភាពចូលរួមជាមួយយុវជន ដើម្បីពង្រឹងសហគ្រិនភាព ផ្តល់ជំនួយបច្ចេកទេស និងពង្រីកឱកាសអាជីវកម្ម ក្នុងវិស័យឧស្សាហកម្មវប្បធម៌និងច្នៃប្រឌិត។

លោកស្រី ភឿង សកុណា ថ្លែងដូចនេះក្នុងពិធីសំណេះសំណាលជាមួយសិល្បៈករ សិល្បៈការនីទូទាំងប្រទេសលើកទី៥ នាឱកាស ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ នាថ្ងៃទីទី៧ ខែមីនាឆ្នាំ២០២៤។

រដ្ឋមន្រ្តីក្រសួងវប្បធម៌បានឱ្យដឹងថា តាមរយៈសារាចរណែនាំដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបន្ត បង្កើននិងពង្រឹងសកម្មភាពបន្ថែមមួយចំនួនសំដៅបង្កើនសេចក្តីស្រឡាញ់ចំពោះកេរដំណែលវប្បធម៌ បង្កើនការយល់ដឹង អំពីតម្លៃនិងភាពសម្បូរបែបនៃវប្បធម៌សិល្បៈជាតិ ដល់គ្រប់ស្រទាប់មហាជន តាមសកម្មភាពផ្សព្វផ្សាយ បណ្តុះបណ្តាល សិក្ខាសាលា ព្រឹត្តិការណ៍សិល្បៈវប្បធម៌ ដោយផ្តោតជាអាទិភាពទៅលើការចូលរួមរបស់យុវជន។

លោកស្រីថ្លែងថា៖ «វត្តមានរបស់យុវជនកាន់តែមានលក្ខណៈផុលផុសនៅក្នុងវិស័យឧស្សាហកម្មវប្បធម៌ ដែលក្នុងស្ថានភាពនេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងបង្កើនសកម្មភាពចូលរួមជាមួយយុវជន ដើម្បីពង្រឹងសហគ្រិនភាព ផ្តល់ជំនួយបច្ចេកទេស និងពង្រីកឱកាសអាជីវកម្ម ក្នុងវិស័យឧស្សាហកម្មវប្បធម៌និងច្នៃប្រឌិត»។

ជាមួយគ្នានេះ លោកស្រី ភឿង សកុណា បានលើកឡើងដែរថា ជោគជ័យនៃការអនុវត្តគោលនយោបាយវប្បធម៌ មិនអាចកាត់ផ្តាច់បានពីការចូលរួមរបស់វិស័យឯកជន និងអង្គការសមាគមសិល្បៈជាតិអន្តរជាតិបាននោះទេ។

លោកស្រីបញ្ជាក់ថា មកទល់បច្ចុប្បន្ន កិច្ចសហការរវាងរដ្ឋនិងឯកជនកាន់តែមានលក្ខណៈបើកទូលាយ ជាមួយនឹងភាពជិតស្និទ្ធនិងប្រសិទ្ធភាព ហើយដែលជោគជ័យនៃព្រឹត្តិការណ៍ធំៗរបស់ជាតិនា ពេលថ្មីៗនេះ ជាភស្តុតាងបង្ហាញឱ្យឃើញពីការចូលរួមរបស់សិល្បករសិល្បការិនីគ្រប់ទម្រង់ គ្រប់មជ្ឈដ្ឋាន ដោយរួម បញ្ចូលទាំងសមាគមសិល្បករផងដែរ ដែលថ្ងៃនេះ តំណាងតួអង្គទាំងអស់ដែលបានចូលរួមលើកស្ទួយវិស័យសិល្បៈ វប្បធម៌ មានវត្តមានស្រាប់ក្នុងជំនួបជាមួយ សម្តេចធិបតី និងលោកជំទាវបណ្ឌិត នាពេលនេះ។

គួរឱ្យដឹងដែរថា រយៈពេល ៩ឆ្នាំកន្លងមកនេះ ទិវាវប្បធម៌ជាតិ ត្រូវបានប្រារព្ធក្រោមប្រធានបទតែមួយគឺ «យុវជនដើម្បី វប្បធម៌ជាតិ» ដើម្បីជំរុញការយល់ដឹងដល់គ្រប់មជ្ឈដ្ឋានទាំងអស់អំពីភារកិច្ចគ្មានទីបញ្ចប់នៃកិច្ចការអភិរក្សថែរក្សា សិល្បៈវប្បធម៌ជាតិ អំពីកាតព្វកិច្ចដែលត្រូវការជាចាំបាច់នូវយុវជនបន្តវេន ហើយក៏ជាព្រឹត្តិការណ៍រំឭកនិងបង្កើនការ ប្រុងប្រយ័ត្នចំពោះហានិភ័យនៃផលប៉ះពាល់ ក្នុងបរិបទដែលពិភពលោកនិងតំបន់ ពុំមានរនាំងច្បាស់លាស់ផ្នែកវប្បធម៌ និងសិល្បៈ ព្រមទាំងស្ថានភាពនៃការវិវត្តទៅមុខនៃការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗក្នុងសង្គមសេដ្ឋកិច្ចផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក