ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រតិភូខេត្តស្រះកែវ និងខេត្តបន្ទាយមានជ័យ ជួបពិភាក្សាការងារដើម្បីរឹតចំណងមិត្តភាពរវាងខេត្តទាំង២

បន្ទាយមានជ័យ៖ ប្រតិភូនៃខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ បានអញ្ជើញជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរឹតចំណងមិត្តភាព មេត្រីភាពរវាងខេត្ត នៃប្រទេសទាំងពីរ ក៏ដូចជាពិភាក្សាពង្រឹងសន្តិភាពតាមព្រំដែន។

កិច្ចប្រជុំនេះធ្វើឡើង នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ នាសាលប្រជុំ ខ សាលាខេត្តបន្ទាយមានជ័យ។

គួរឱ្យដឹងដែរថា ខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ មានទំនាក់ទំនងមិត្តភាពដ៏ល្អជាមួយគ្នា និងមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើគ្រប់វិស័យ ព្រមទាំងបានផ្ដល់ផលប្រយោជន៍ទៅវិញ ទៅមកសម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ។

ជាមួយគ្នានោះខេត្តទាំងពីរបានឯកភាពសហការគ្នាយ៉ាងជិតស្និតក្នុងការអនុវត្តរាល់ គម្រោងផែនការ និងសកម្មភាពទាំងអស់ ក្រោមក្របខណ្ឌនៃយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ចរវាងខេត្តទាំងពីរ រួមមាន វិស័យពាណិជ្ជកម្មព្រំដែន វិស័យកសិកម្ម វិស័យសុខាភិបាល វិស័យថែរក្សាបរិស្ថាន ៥-វិស័យគ្រប់គ្រងគ្រោះមហន្តរាយ ៦-វិស័យអប់រំ យុវជន និងកីឡា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក