ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Southampton ប្រកាសពន្យារការប្រកួតរបស់ខ្លួនក្រោយមានហេតុការណ៍ឆេះអគារនៅជាប់កីឡដ្ឋាន

កីឡា៖ ក្លិបបាល់ទាត់ Southampton បានប្រកាសកាលពីយប់មិញថា ការប្រកួតក្របខណ្ឌ EFL Championship រវាងក្រុមម្ចាស់ផ្ទះ Southampton ដែលនឹងត្រូវស្វាគមន៍ក្រុមភ្ញៀវ Preston North End នាវេលាម៉ោង២ និង៤៥នាទីយប់ស្អែកនេះ ត្រូវបានប្រកាសពន្យារពេល បន្ទាប់ពីមានហេតុការណ៍អគ្គិភ័យមួយបានកើតឡើងលើអគារមួយកន្លែងនៅក្បែរកីឡដ្ឋាន St. Mary។ 

ក្លិបបានបញ្ជាក់បន្ថែមថា ក្លិបបានពិភាក្សាយោបល់ជាមួយអាជ្ញាធរក្នុងតំបន់ ព្រមជាមួយសេវាសង្គ្រាះបន្ទាន់រួចរាល់ហើយ មុនពេលសម្រេចប្រកាសពន្យារពេលការប្រកួតនេះ។

ក្លិប Southampton បញ្ជាក់ថា៖ "ឧបទ្ទវហេតុនេះបានបង្កឱ្យមានការរំខានយ៉ាងខ្លាំងនៅក្នុងតំបន់  ខណៈផ្លូវសំខាន់នៅជុំវិញកីឡដ្ឋាននៅតែបន្តបិទដំណើរការនៅឡើយ ហើយក្រុងការងារសង្គ្រោះ និងពន្លត់អគ្គិភ័យនៅតែបន្តការងាររបស់ខ្លួនយ៉ាងមមាញឹក"។ ដោយឡែក ជុំវិញសំបុត្រទស្សនាដែលអ្នកគាំទ្របានទិញរួចរាល់ ក៏នៅតែមានសុពលភាពជាធម្មតានៅពេលការប្រកួតបានកំណត់កាលបរិច្ឆេទថ្មី។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ក្លិបបាល់ទាត់ Southampton​ កំពុងឈរនៅចំណាត់ថ្នាក់លេខ៤ ខណៈក្លិប Preston North End កំពុងឈរនៅចំណាត់ថ្នាក់លេខ៩ នៅក្នុងក្របខណ្ឌ EFL Championship៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក