ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

សមត្ថកិច្ចបញ្ជូនជនសង្ស័យចំនួន ៥នាក់ទៅតុលាការពាក់ព័ន្ធការជួញដូរគ្រឿងញៀនក្នុងក្លឹបកម្សាន្តនៅក្រុងសំពៅពូន

កណ្តាល៖ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបបទល្មើសគ្រឿងញៀនក្នុងក្លឹបកម្សាន្ត ហ្កាឡាក់ស៊ី ១៤២ ស្ថិតនៅក្រុងសំពៅពូន ខេត្តកណ្តាល ដោយឃាត់ខ្លួនមនុស្សចំនួន ២៨នាក់ (ស្រី ៥នាក់) ក្នុងនោះបញ្ជូនមនុស្ស ៥នាក់ទៅតុលាការពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន។

កាលពីម៉ោង១២ៈ៣០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចបានចុះទៅបង្រ្កាបទីតាំងកម្សាន្តហ្កាឡាក់ស៊ី ១៤២ ស្ថិតនៅក្រុងសំពៅពូន ខេត្តកណ្តាល ដោយឃាត់ខ្លួនមនុស្ស ៥នាក់ ពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀន ក្នុងនោះមានម្ចាស់ទីតាំង ជនជាតិខ្មែរ មានទាំងមេការជាជនជាតិខ្មែរ និងអ្នកពាក់ព័ន្ធ៣នាក់ទៀត ដោយម្នាក់ជាជនជាតិម៉ាឡេស៊ី និង២នាក់ទៀតជាជនជាតិខ្មែរ។

ដោយឡែកអ្នកពាក់ព័ន្ធចំនួន ១៣រូបទៀតក្នុងនោះ ជនជាតិខ្មែរ ៦នាក់ (ស្រី ៤នាក់) ត្រូវបញ្ជូនទៅមណ្ឌលព្យាបាល ស្តានីតិសម្បទា និងជនបរទេស ចំនួន ១៧នាក់ ក្នុងនោះជនជាតិម៉ាឡេស៊ី ចំនួន ៣នាក់ (ប្រុស) ឥណ្ឌូនេស៊ី ចំនួន ១៤នាក់ (ប្រុស) ត្រូវបណ្តេញចេញពីកម្ពុជា។

ចំណែកវត្ថុតាងចាប់យកបាន រួមមានសារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ៧៩,៧២ក្រាម អ៊ិចស្តាស៊ី (MDMA) ទម្ងន់ ៦៣,៣៨ក្រាម និងសារធាតុញៀនប្រភេទ កេតាមីន (Ketamine) ទម្ងន់ ៨,៥២ក្រាម។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកណ្តាល តាមនីតិវិធី៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក