លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

ជើងហោះហើរត្រង់រវាងរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ មករាជធានីភ្នំពេញនឹងចាប់ដំណើរការពីថ្ងៃទី១៩ ខែមីនា

ឡាវ៖ ក្រុមហ៊ុនអាកាសចរណ៍ឡាវ Lao Airline នឹងដាក់ដំណើរការនូវជើងហោះហើរត្រង់រវាងរដ្ឋធានី វៀងចន្ទន៍ (Vientiane) របស់ឡាវ និងរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៩ ខែមីនានេះតទៅ។ ការដាក់ដំណើរការនូវជើងហោះហើរត្រង់នេះ ត្រូវបានគេដឹងថាធ្វើឡើងក្នុងគោលបំណងជួយជម្រុញដល់វិស័យទេសចរណ៍ និងការវិនិយោគបន្ថែមនៅក្នុងប្រទេសតែមួយគត់ដែលគ្មានព្រំដែនសមុទ្រក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។

ជើងហោះហើរត្រង់រវាងរដ្ឋធានីវៀងចន្ទន៍ និងរាជធានីភ្នំពេញនេះ គ្រោងនឹងដាក់ដំណើរការដំបូងចំនួន ៣ដងក្នុងមួយសប្តាហ៍ ពោលគឺនៅរៀងរាល់ថ្ងៃអង្គារ, ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍ ដោយរយៈពេលហោះហើរមានថេរវេលាប្រហែល ១ម៉ោង ២០នាទី។ តាមគម្រោងដំបូង ការធ្វើដំណើរហោះចេញពីរដ្ឋធានី វៀងចន្ទន៍ នឹងធ្វើឡើងនៅម៉ោង ៨៖៣០នាទីព្រឹក ខណៈធ្វើដំណើរត្រឡប់ពីរាជធានីភ្នំពេញវិញនៅវេលាម៉ោង ១០៖៥០នាទីព្រឹក។ 

តាមការបញ្ជាក់ពីវិទ្យុជាតិឡាវបានឱ្យដឹងថា ជើងហោះហើរបន្ថែមអាចនឹងត្រូវពិចារណានាពេលក្រោយ ដោយផ្អែកតាមតម្រូវការជាក់ស្ដែងនៃអ្នកដំណើរ។ កន្លងមក ការធ្វើដំណើរតាមផ្លូវអាកាសរវាងទីក្រុងធំបំផុតនៃប្រទេសទាំងពីរ (កម្ពុជា-ឡាវ) ភាគច្រើនត្រូវមានការចូលផ្លាស់ប្តូរជើងយន្តហោះនៅអាកាសយានដ្ឋានរបស់ប្រទេសថៃ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក