ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ម៉ៅ ហាជី ថាការយកទំនុកភ្លេង «ដែនដីខ្មែរ» មកដាក់ក្នុងបទចម្រៀងបង្ហាញពីការផឹកគ្រឿងស៊ីរបស់លោកគឺជាកំហុសអចេតនា

ភ្នំពេញ៖ លោក ម៉ៅ ហាជី និងអ្នកនិពន្ធ លោក ផុន ផានិត បានចេញវីដេអូសូមទោសជាសាធារណៈ បន្ទាប់ពីបានបង្ហោះបទចម្រៀង «Team ទឹកត្នោតជូរ» ដោយយកទំនុកភ្លេងដែលជារាជនិពន្ធដោយសម្ដេចព្រះមហាសង្ឃរាជ ជួន ណាត មកច្រៀងខុសទម្រង់ដើម និងមានខ្លឹមសារមិនសមរម្យ។

នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ លោក ម៉ៅ ហាជី បានរៀបរាប់នៅក្នុងវីដេអូសុំទោសជាសាធារណៈរបស់លោកថា នេះជាកំហុសអចេតនា និងសូមការអធ្យាស្រ័យ ដោយលោកពុំបានដឹងថាបទភ្លេងនេះជាបទភ្លេងរបស់សម្តេចព្រះមហាសង្ឃរាជ ជួន ណាត ព្រះរាជនិពន្ធ។

លោកថា៖ «បទនេះ (ដែនដីខ្មែរ) យើងធ្លាប់ច្រៀងហើយកាលពីនៅក្មេង តាមសាលាបឋមសិក្សា គ្រូតែងតែបង្រៀនយើង ដល់ពេលធំទៅខានច្រៀងបទនឹងយូរយើងក៏ចង់ភ្លេច Melody ដល់ពេលធ្វើទៅក៏ចូល Melody សម្តេចសង្ឃរាជ គឺអត់ដឹងទេថាចូលបទនឹង […] វាជាកំហុសដោយអចេតនា សង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងអធ្យាស្រ័យដល់ខ្ញុំទាំងពីរ»

គួរដឹងដែរថា បទថ្មីរបស់លោក ម៉ៅ ហាជី ដែលមានចំណងជើង «Team ទឹកត្នោតជូរ» នេះ លោកបានលុបចេញរួចហើយ ខណៈដែលលោកបានបង្ហោះកាលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ នេះ ហើយត្រូវបានមហាជនរិះគន់យ៉ាងខ្លាំង ដោយសារមានការច្នៃពីបទភ្លេងជាតិ «ដែនដីខ្មែរ» មកជាបទដែលមានខ្លឹមសារពាក់ព័ន្ធនឹងការផឹកគ្រឿងស្រវឹងទៅវិញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក