ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

គណៈកម្មការទី៤ និងគណៈកម្មការទី៥ នៃរដ្ឋសភា ជួបប្រជុំជាមួយខេត្តទាំង៧ ដើម្បីស្វែងយល់អំពីជីវភាពប្រជាជនជាប់ព្រំដែនកម្ពុជា-ថៃ

បន្ទាយមានជ័យ៖ គណៈកម្មការទី៤ គណៈកម្មការទី៥ នៃរដ្ឋសភា ដឹកនាំដោយ លោក កែប ជុតិមា ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា និងជាប្រធានសហគណៈប្រតិភូ បានដឹកនាំកិច្ចប្រជុំ ដើម្បីស្វែងយល់អំពីជីវភាពប្រជាជននៅតាមខេត្តជាប់ព្រំដែន និងកិច្ចសហការលើវិស័យការបរទេស សហប្រតិបត្តិការអន្តរជាតិ ព័ត៌មាន សន្តិសុខ ការពារជាតិ និងកិច្ចការព្រំដែន។

កិច្ចប្រជុំនេះក៏មានការចូលរួមពីប្រតិភូអមដំណើរមកពីក្រសួងពាក់ព័ន្ធ ខេត្តជាប់ព្រំដែនកម្ពុជា-ថៃទាំង៧ ធ្វើឡើងនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ នៅសាលាខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះដែរ ខេត្តជាប់ព្រំដែនទាំង៧ រួមមានខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន កោះកុង ពោធិ៍សាត់ ឧត្តរមានជ័យ និងខេត្តព្រះវិហារ ក៏បានលើកឡើងអំពីវឌ្ឍនភាពនៃភាពរីកចម្រើននៅក្នុងខេត្តរបស់ខ្លួន វឌ្ឍនភាពតាមបន្ទាត់ព្រំដែន ព្រមទាំងបានលើកឡើងអំពីបញ្ហាប្រឈមមួយចំនួននៅតាមបន្ទាត់ព្រំដែន ដើម្បីលើកយកមកពិភាក្សារកដំណោះស្រាយនៅក្នុងកិច្ចប្រជុំផងដែរ។

ប្រធានសហគណៈប្រតិភូ ក៏បានធ្វើការកោតសរសើរចំពោះដំណើរការនៃការអភិវឌ្ឍរវាងខេត្តជាប់ព្រំដែន ដែលមានការវិវឌ្ឍរីកចម្រើនយ៉ាងខ្លាំង ទាំងការរៀបចំហេដ្ឋារចនាសម្ព័ន្ធមានភាពល្អប្រសើរ និងបានថ្លែងដែលថា ក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ច្រកព្រំដែនទាំងអស់ជួយសម្របសម្រួលពលករកម្ពុជា ដែលភាគីថៃបានបញ្ជូនមក ប្រកបដោយភាពទទួលខុសត្រូវ។

ជាមួយគ្នានោះ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា ប្រធានសហប្រតិភូ ក៏បានណែនាំដល់ខេត្តជាប់ព្រំដែន ត្រូវបន្តចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយសង្គម តាមតំបន់ព្រំដែន អាជ្ញាធរគ្រប់លំដាប់ថ្នាក់សមត្ថកិច្ចពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព ក្នុងការបង្ការ បង្ក្រាប និងទប់ស្កាត់បទល្មើសផ្សេងៗ ពិសេសការជួញដូរនិងការប្រើប្រាស់គ្រឿងញៀន ការជួញដូរមនុស្ស អំពើហិង្សាក្នុងគ្រួសារជាដើម៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក