ភ្នំពេញ៖ មន្ត្រីនគរបាល នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ចំនួន ៨នាក់បន្ថែមទៀតត្រូវបានក្រសួងមហាផ្ទៃបណ្តេញចេញពីក្របខណ្ឌ ដោយសារល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។ នេះបើតាមសេចក្តីប្រកាសចុះនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ប្រាក់បៀរវត្ស និងរបបឧបត្ថម្ភផ្សេងៗរបស់មន្ត្រីនគរបាលចំនួន ៨នាក់នោះនឹងត្រូវកាត់ផ្តាច់ចាប់ពីខែមិថុនា ឆ្នាំ២០២៤ នេះទៅ៕