ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គម្រោងស្តារផ្លូវជាតិលេខ៣១ សម្រេចបាន ៦០% គ្រោងបញ្ចប់នៅខែមិថុនាខាងមុខនេះ

កំពត៖ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ សម្រេចបាន ៦០% និងគ្រោងបញ្ចប់ការងារតួផ្លូវចាក់ AC នៅខែមិថុនា ខាងមុខនេះហើយ។ នេះបើតាមការប្រកាសឱ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន។

គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ មានប្រវែងសរុប ៥៣,៥៣គ.ម (ចាប់ពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) នឹងអាចបញ្ចប់នៅចុងខែមិថុនា ដែលអាចឱ្យពលរដ្ឋធ្វើដំណើរបានទៅមកដោយរលូន។

ចំពោះការងារផ្សេងៗទៀតដូចជា ការបំពាក់បរិក្ខារផ្លូវថ្នល់ បន្ថែមប្រព័ន្ធបង្ហូរទឹកសងខាងផ្លូវ និងការងារមួយចំនួនផ្សេងទៀត នឹងអាចនឹងបញ្ជប់នៅចុងឆ្នាំ ២០២៤នេះ ដោយបញ្ចប់មុនកិច្ចសន្យា ១ឆ្នាំ។

គូសរម្លឹកថា ផ្លូវជាតិលេខ៣១ ត្រូវបានអតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ធ្វើជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ និងស្តារលើកកម្រិតគុណភាពកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ដែលផ្លូវជាតិមួយនេះមិនត្រឹមតែជាផ្លូវសម្រាប់ធ្វើដំណើរ បម្រើក្នុងវិស័យដឹកជញ្ជូន តែក៏ជាច្រករបៀងសម្រាប់ការតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា ប្រទេសវៀតណាម និងប្រទេសថៃផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក