ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រុស្សីប្រកាសមិនទទួលស្គាល់ដីកាចាប់ខ្លួនរបស់ ICC លើថ្នាក់ដឹកនាំជាន់ខ្ពស់របស់ខ្លួនសាជាថ្មីទៀត

រុស្សី៖ វិមានក្រឹមឡាំងនៃរដ្ឋាភិបាលរុស្សី បានឱ្យដឹងនៅថ្ងៃទី៦ ខែមីនានេះថា រុស្សីមិនមិនទទួលស្គាល់អានុភាពនៃដីកាចាប់ខ្លួនដែលចេញដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលបញ្ជាឱ្យចាប់ខ្លួនមេបញ្ជាការកងទ័ពរុស្ស៊ីពីរនាក់ ដែលជាប់សង្ស័យពីបទឧក្រិដ្ឋកម្មសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននោះទេ។ តុលាការ ICC បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនបានចេញដីកាបញ្ជាឱ្យចាប់ខ្លួនមេបញ្ជាការកំពូលរុស្ស៊ីចំនួន ២រូបគឺលោក Sergei Kobylash និង លោក Viktor Sokolov ពីបទវាយប្រហារដោយកាំជ្រួចមីស៊ីលទៅលើហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីរបស់អ៊ុយក្រែន។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ថ្លែងថា ដោយសាររុស្ស៊ីមិនមែនជាភាគីនៃលក្ខន្តិកៈទីក្រុងរ៉ូម ដែលបានបង្កើតតុលាការ ICC នោះទេ ដូច្នេះទីក្រុងម៉ូស្គូគ្មានហេតុផលណាមួយដើម្បីទទួលស្គាល់អានុភាពនៃដីកានេះទេ។ នៅពេលដែលសាកសួរពាក់ព័ន្ធនឹងដីកានេះ លោក Peskov បានឆលើយប្រាប់ទៅកាន់អ្នកសារព័ត៌៌មានវិញថា៖ "យើងមិនមែនជាភាគីនៃលក្ខន្តិកៈនេះ ដូច្នេះយើងមិនទទួលស្គាល់នោះទេ"។

កាលពីខែមីនាឆ្នាំមុន ICC បានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្សី លោក Vladimir Putin និងមន្រ្តីជាន់ខ្ពស់ទទួលបន្ទុកកុមាររបស់រុស្សី លោកស្រី Maria Lvova-Belova ផងដែរ ពីបទឧក្រិដ្ឋកម្មសង្គ្រាមទាក់ទងនឹងការចាប់ពង្រត់កុមារអ៊ុយក្រែន។ យ៉ាងណាមិញ នៅគ្រានោះវិមានក្រឹមឡាំងក៏បានប្រកាសច្រានចោលលើដីកានេះដូចគ្នា ដោយបានអះអាងថាជាការសម្រេចចិត្តដោយកំហឹងប៉ុណ្ណោះ។ មិនត្រឹមតែប៉ុណ្ណោះ រុស្ស៊ីក៏បាន​បដិសេធការចោទប្រកាន់ពី​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​អ៊ុយក្រែន ហើយ​បាន​ច្រានចោល​ដីកា​ចាប់​ខ្លួន​របស់ ICC ពីមុន ដែលរុស្សីអះអាងថា​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការរបស់​លោកខាងលិច​យ៉ាងលម្អៀង​ដើម្បី​បង្កាច់បង្ខូច​កិត្តិយស​របស់រុស្ស៊ី។

កន្លងមក មន្រ្តីរុស្សីបាននិយាយថាដីកាបែបនេះមានផលប៉ះពាល់ដល់ពិភពលោកជាក់ស្តែងតិចតួចប៉ុណ្ណោះ ហើយបានកត់សម្គាល់ឆ្លើយតបទៅវិញថា កន្លងមកគ្មានមន្ត្រីជាន់ខ្ពស់អាមេរិកណាម្នាក់ត្រូវបាននាំមកកាត់ទោសពីបទឧក្រិដ្ឋកម្មសង្រ្គាម នៅក្នុងសង្គ្រាមដែលបានកើតឡើងនៅក្នុងប្រទេសអ៊ីរ៉ាក់ ឬអាហ្វហ្គានីស្ថាននោះឡើយ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក