លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

វៀតណាម និងអូស្រ្តាលី ចុះអនុស្សរណៈយោគយល់លើសហប្រតិបត្តិការលើវិស័យរ៉ែ និងថាមពល

វៀតណាម៖ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានឱ្យដឹងនៅថ្ងៃពុធនេះថា រដ្ឋាភិបាលវៀតណាម និងរដ្ឋាភិបាលអូស្រ្តាលី នឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការវិស័យរ៉ែ និងថាមពល ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មិញជិញ (Pham Minh Chinh) ទៅកាន់ទីក្រុងមែលប៊ន ប្រទេសអូស្រ្តាលី។ 

ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា កិច្ចព្រមព្រៀងនេះនឹងជួយសម្រួលបន្ថែមទៀតដល់ការនាំចេញធ្យូងថ្ម និងឧស្ម័នធម្មជាតិរាវ (Liquefied Natural Gas) របស់អូស្ត្រាលីទៅកាន់ប្រទេសវៀតណាម ដោយបន្ថែមការកត់សម្គាល់ថា បច្ចុប្បន្ននេះ អូស្ត្រាលីគឺជាអ្នកផ្គត់ផ្គង់ធ្យូងថ្មដ៏សំខាន់បំផុតដល់ប្រទេសវៀតណាម ក្នុងទំហំស្មើនឹង ៤៤ភាគរយនៃការនាំចូលធ្យូងថ្មសរុបរបស់ខ្លួន។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh កំពុងមានវត្តមាននៅឯប្រទេសអូស្រ្តាលីដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី។ មិនខុសពីថ្នាក់ដឹកនាំបណ្ដាប្រទេសដទៃទៀតឡើយ ថ្នាក់ដឹកនាំវៀតណាមខាងលើ ព្រមទាំងប្រតិភូអមដំណើរដទៃទៀតនឹងជួបពិភាក្សាជាមួយភាគីថ្នាក់ដឹកនាំរដ្ឋាភិបាល និងវិស័យឯកជនជាច្រើនក្នុងគោលបំណងទាក់ទាញការវិនិយោគបន្ថែមមកកាន់ប្រទេសរបស់ខ្លួន៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក