ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរខេត្ដព្រះសីហនុ ឃាត់ខ្លួនមនុស្សជិត ៩០នាក់ក្នុងខារ៉ាអូខេ «ជីនឌានហ្ស៊ីយី»

ព្រះសីហនុ៖ សមត្ថកិច្ចខេត្តព្រះសីហនុ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ បានចុះបង្រ្កាបទីតាំងខារ៉ាអូខេ «ជីនឌានហ្ស៊ីយី» មួយកន្លែង ស្ថិតនៅក្រុម២ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងការជួញដូររក្សាទុកសម្រួលឲ្យប្រើប្រាស់ កែច្នៃដោយខុសច្បាប់នូវសារធាតុញៀនដោយឃាត់មនុស្សចំនួន ៨៧នាក់ និងរឹបអូសបានថ្នាំញឿន និងវត្ថុតាងផ្សេងៗទៀត។

ការចុះប្រតិបត្ដិការបង្ក្រាបនេះមានការសម្របសម្រួលតំណាងអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ។

វត្ថុតាងដែលសមត្ថកិច្ចរឹបអូសបាន រួមមានម្សៅសថ្លាសង្ស័យសារធាតុញៀន ១១កញ្ចប់ ម្សៅក្រាមពណ៌សសង្ស័យ សារធាតុញៀន ៧ដប ដុំក្រាមពណ៌ស សង្ស័យសារធាតុញៀន ២កញ្ចប់ ថ្នាំគ្រាប់សញ្ញា WY សង្ស័យសារធាតុញៀន ១គ្រាប់ សារធាតុរាវ (ទឹក) សង្ស័យសារធាតុញៀន ៣៥ដប ថ្នាំគ្រាប់ពណ៌ផ្ទៃមេឃ និងពណ៌លឿង សង្ស័យសារធាតុញៀន ៥ចំណិត កញ្ចប់ចំរុះពណ៌សង្ស័យ សារធាតុញៀន ១០កញ្ចប់, រុក្ខជាតិញៀន (កញ្ឆាក្រៀម) ២កញ្ចប់ ឧស្ម័នណាយទ្រីអុកសៃ (Nitrous oxide) បញ្ចូលក្នុងប៉េងប៉ោង ៣បំពង។

ជាមួយគ្នានេះមាន ឧបករណ៍កែច្នៃគ្រឿងញៀនមួយចំនួន ដបកែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀន ៦ដប ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ៦គ្រឿង សារធាតុផ្សំ (មិនច្បាស់) មួយចំនួន, សម្ភារៈសម្រាប់វេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន ជ្រុញសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន, លិខិតឆ្លងដែន ៥ក្បាល និងកាតរឹងមួយចំនួន ។

បច្ចុប្បន្ន សមត្ថកិច្ចសាកសួរ ស្រាវជ្រាវបន្ត តាមនីតិវិធីច្បាប់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក