ស្មៀនឃុំម្នាក់ ត្រូវដកឱ្យមកបម្រើការងារនៅរដ្ឋបាលខេត្តកំពង់ចាម ក្រោយទារប្រាក់២០០ដុល្លារថ្លៃសុំច្បាប់រៀបការ
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានសម្រេចផ្ទេរភារកិច្ចស្មៀនឃុំច្បារអំពៅ លោក ភាព តុលា ឱ្យទៅបម្រើការងារជាមន្ត្រីនៅទីចាត់ការរដ្ឋបាលសាលាខេត្តកំពង់ចាមវិញ។
ការសម្រេចនេះ ធ្វើឡើងក្រោយពីលោក ភាព តុលា បានទារប្រាក់ពីពលរដ្ឋ២០០ដុល្លារលើថ្លៃធ្វើច្បាប់ការកូន ដោយពលរដ្ឋយល់ព្រមឱ្យ១០០ដុល្លារ ទាំងដែលស្មៀនមិនចង់ធ្វើឱ្យទៀត។
តាមការអះអាងពីពលរដ្ឋ មិនត្រឹមតែទារប្រាក់ប៉ុណ្ណោះទេ ស្មៀនម្នាក់នោះក៏បានប្រើពាក្យសម្តី និងកាយវិការមិនសមរម្យទៀតផង៕