ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

NEA និង RULE រៀបចំវេទិកាការងារនាំយកក្រុមហ៊ុនធំៗចំនួន២២ ទៅរើសបុគ្គលិកភ្លាមៗជាង ២ពាន់នាក់

ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) បានវេទិកាការងារ និងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការត្រៀមខ្លួនចូលទីផ្សារការងារ។

វេទិការនេះចាប់ផ្តើមនាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ដោយនាំយកក្រុមហ៊ុន/សហគ្រាសធំៗចំនួន២២ ផ្តល់ឱកាសការងារចំនួន ២ ៥២៥កន្លែងសម្រាប់និស្សិត និងអ្នកស្វែងរកការងារធ្វើ នៅបរិវេណសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច។

ក្រៅពីទទួលបានឱកាសការងាររាប់ពាន់កន្លែង យុវជន និងនិស្សិតទាំងអស់ ក៏អាចចូលរួមក្នុងសិក្ខាសាលា ដែលមានការចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗពីសំណាក់វាគ្មិនជំនាញៗ ពីសារៈសំខាន់នៃការត្រៀមខ្លួនចូលទីផ្សារការងារផងដែរ។

សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច លោក នៀ សុផន បានលើកឡើងនៅក្នុងពិធីបើកវេទិកា និងសិក្ខាសាលា នាព្រឹកមិញនេះថា ការត្រៀមខ្លួនចូលទីផ្សារការងារ គឺជាយុទ្ធសាស្រ្តដ៏មានឧត្តមភាពសម្រាប់ និស្សិតដែលកំពុងសិក្សា ឬត្រៀមបញ្ចប់ការសិក្សា ក្នុងការត្រៀមខ្លួនស្វែងរកការងារធ្វើ។

លោកបានផ្តាំផ្ញើដល់និស្សិតទាំងអស់ សូមយកចិត្តទុកដាក់ស្តាប់ និងកត់ត្រាទុកនូវចំណុចគន្លឹះសំខាន់ៗក្នុងការស្វែងរកការងារធ្វើ ដែលវាគ្មិនជំនាញៗនឹងចែករំលែកចំណេះដឹង និងបទពិសោធន៍នៅក្នុងសិក្ខាសាលា។

ជាមួយគ្នានេះ ប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារស្តីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកស្រី អ៊ូច ជាចន្ទ័មល្លិកា បានលើកឡើងថា វេទិកាការងារ និងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពីការត្រៀមខ្លួនចូលទីផ្សារការងារ នេះ គឺជាផ្នែកមួយនៃយន្តការផ្ដល់សេវាការងារសាធារណៈរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់ព័ត៌មានអំពីទីផ្សារការងារ ក៏ដូចជាការនាំយកឱកាសការងារឲ្យកាន់តែខិតជិតដល់យុវជន និងអ្នកស្វែងរកការងារ ដើម្បីបង្កើនលទ្ធភាពនៃការទទួលបានការងារកាន់តែឆាប់រហ័ស។

លោកស្រីបន្ថែមថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ តែងតែរៀបចំវេទិកាការងារ ពិព័រណ៍ការងារ និងកិច្ចសម្ភាសការងារជាប្រចាំដើម្បីបង្កើតជាកន្លែងជួបជុំគ្នាដោយងាយស្រួលរវាងអ្នកស្វែងរកការងារធ្វើ និងនិយោជកដែលកំពុងត្រូវការជ្រើសរើសបុគ្គលិក អាចពិភាក្សា និងស្វែងយល់អំពីតម្រូវការជំនាញនៅក្នុងទីផ្សារការងារ។

លោកស្រីក៏បានថ្លែងអំណរគុណដល់សាកលវិទ្យាល័យ ក៏ដូចជាគ្រឹះស្ថានអប់រំទាំងអស់ដែលតែងតែសហការយ៉ាងស្អិតរមួតជាមួយ NEA និងពិសេសអរគុណចំពោះបណ្តាក្រុមហ៊ុន សហគ្រាសទាំងអស់ដែលគាំទ្រ និងជឿជាក់លើសេវារបស់ NEA ហើយតែងតែចូលរួមក្នុងព្រឹត្តិការណ៍ការងាររបស់ NEA នាពេលកន្លងមក។

ញួរឱ្យដឹងដែរថា សម្រាប់ យុវជន សិស្ស-និស្សិត និងសាធារណៈជនទូទៅដែលមានបំណងចង់ស្វែងរកការងារ ឬផ្លាស់ប្តូរការងារ អាចចូលរួមដាក់ពាក្យសម្ភាសជាមួយតំណាងក្រុមហ៊ុនដោយផ្ទាល់ និងរៀបចំខ្លួនឲ្យបានសមរម្យ មុននឹងចូលសម្ភាស ដោយភ្ជាប់ជាមួយនឹងប្រវត្តិរូបរបស់ខ្លួន (CV) ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក