វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

ប្រធានាធិបតីអាមេរិកអំពាវនាវឱ្យក្រុមហាម៉ាសទទួលយកបទឈប់បាញ់មុនពិធីបុណ្យរ៉ាម៉ាដានចូលមកដល់

ពិភពលោក៖ ​ប្រធានាធិបតីអាមេរិក លោក Joe Biden បានអំពាវនាវឱ្យក្រុមហាម៉ាស់ទទួលយកកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា ក្នុងអំឡុងខែដ៏ពិសិដ្ឋរបស់សាសនិកមូស្លីម "បុណ្យរ៉ាម៉ាដាន" ខណៈដែលក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបានព្រមានថា កិច្ចចរចាសម្រាប់បទឈប់បាញ់ ព្រមទាំងការដោះលែងចំណាប់ខ្មាំងមិនអាចបន្តបានដោយគ្មានលក្ខខណ្ឌកំណត់។

ខណៈដែលគ្រោះទុរ្ភិក្សនៅតែបានបន្តការគំរាមកំហែងដល់ប្រជាជននៃតំបន់ហ្គាហ្សា ថ្មីៗនេះយន្តហោះរបស់សហរដ្ឋអាមេរិក និងយន្តហោះរបស់ហ្ស៊កដានី បានទម្លាក់ជំនួយជាស្បៀងអាហារសាជាថ្មីម្តងទៀតចូលទៅតំបន់ដែលកំពុងមានប្រជាជនប្រមាណ ២,៤លាននាក់កំពុងជាប់គាំង ខណៈប្រតិប​ត្តិការផ្តល់ជំនួយនេះក៏មានការចូលរួមពីប្រទេសអេហ្ស៊ីប និងបារាំងផងដែរ។ ក្រសួងសុខាភិបាលក្នុងតំបន់គ្រប់គ្រងដោយក្រុមហាម៉ាសបានបញ្ជាក់ថា ការទម្លាក់គ្រាប់បែក និងការប្រយុទ្ធគ្នានៅក្នុងសង្គ្រាមដែលអូសបន្លាយនេះ បានបន្តផ្តាច់យកជីវិតមនុស្សសរុបចំនួន ៩៧នាក់ទៀត ខណៈអ៊ីស្រាអែលបានអះអាងអំពីការវាយប្រហារលើគោលដៅសរុបចំំនួន ៥០កន្លែងផ្សេងទៀតនៅត្រឹមមួយថ្ងៃម្សិលមិញនេះ។ 

ក្នុងរដ្ឋធានីរបស់ប្រទេសអេហ្ស៊ីប បេសកជនពិសេសរបស់សហរដ្ឋអាមេរិក និងបេសកជនរបស់ក្រុមហាម៉ាស បានជួបជជែកជាមួយភាគីមកពីអេហ្ស៊ីប និងកាតា ដែលជាការចរចាអូសបន្លាយពេលជាយូរក្នុងគោលបំណងឱ្យមានបទឈប់បាញ់ និងដោះលែងចំណាប់ខ្មាំងមុនពេលមកដល់នៃពិធីបុណ្យរ៉ាម៉ាដាន ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១០ ឬថ្ងៃទី១១ ខែមីនាខាងមុខនេះ។ សារព័ត៌មាន Al-Qahera របស់ប្រទេសអេហ្ស៊ីបដែលទទួលបានព័ត៌មានសម្ងាត់មួយបានឱ្យដឹងថា កិច្ចពិភាក្សាបាននិងកំពុងបន្តសម្រាប់រយៈពេលបួនថ្ងៃជាប់ៗគ្នានៅថ្ងៃពុធនេះ។

លោក Joe Biden បានព្រមានទៅកាន់ក្រុមហាម៉ាសឱ្យយល់ព្រមអនុវត្តលើបទឈប់បាញ់នៅតំបន់ហ្គាហ្សាយ៉ាងយូរបំផុតត្រឹមការមកដល់នៃពិធីបុណ្យរ៉ាម៉ាដាន បន្ទាប់ពីរដ្ឋមន្រ្តីការបរទេស លោក Antony Blinken  បានជំរុញឱ្យមានការទទួលយក និងអនុវត្ត "បទឈប់បាញ់ជាបន្ទាន់"។ ប្រធានាធិបតីអាមេរិកបានបញ្ជាក់បន្ថែមថា៖ "ឥឡូវនេះ គ្រប់យ៉ាងគឺស្ថិតនៅក្នុងដៃពួកគេ (ក្រុមហាម៉ាស)ផ្ទាល់"។ លោកបន្ថែមថា៖ "បទឈប់បាញ់មួយត្រូវតែកើតឡើងដោយពិធីបុណ្យរ៉ាម៉ាដាន ពីព្រោះបើយើងបន្តចូលទៅដល់កាលៈទេសៈមួយដែលសង្គ្រាមនៅតែបន្តក្នុងអំឡុងពិធីបុណ្យនេះ នោះស្ថានភាពរបស់អ៊ីស្រាអែល និងក្រុងហ្សេរូសាឡឹម ពិតជាប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់"៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក