ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

TOYOTA ប្រកាសពីផែនការវិនិយោគក្នុងទំហំទឹកប្រាក់ ២,២ពាន់លានដុល្លារនៅក្នុងប្រទេសប្រេស៊ីល

ប្រេស៊ីល៖ នៅថ្ងៃអង្គារ ទី៥ ខែមីនានេះ ក្រុមហ៊ុនយក្សជប៉ុន TOYOTA បានប្រកាសជាផ្លូវការនូវគម្រោងវិនិយោគក្នុងតម្លៃ ២,២ពាន់លានដុល្លារអាមេរិកនៅក្នុងប្រទេសប្រេស៊ីល ដោយបានលើកឡើងថាការវិនិយោគក្នុងទំហំទឹកប្រាក់ដ៏សម្បើមនេះនឹងត្រូវធ្វើឡើងជា ២ផ្នែកនៅត្រឹមឆ្នាំ២០៣០ ដែលក្នុងនោះរួមបញ្ចូលទាំងការផលិតរថយន្តថ្មីដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់អតិថិជនរបស់ប្រទេសប្រេស៊ីលផ្ទាល់។

កាលពីថ្ងៃអាទិត្យកន្លងទៅ អនុប្រធានាធិបតី និងជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្មរបស់ប្រទេសប្រេស៊ីល លោក Geraldo Alckmin ក៏ធ្លាប់បង្ហើបពីគម្រោងនៃការដាក់ទុនវិនិយោគពីសំណាក់ក្រុមហ៊ុនយក្សជប៉ុនមួយនេះផងដែរ ក៏ប៉ុន្តែពុំបានបញ្ជាក់ពីផែនការលម្អិតបន្ថែមនោះទេ។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Toyota ប្រចាំប្រទេសប្រេស៊ីល លោក Evandro Maggio បានប្រាប់មកកាន់សារព័ត៌មានថា នេះគឺជាផែនការវិនិយោគដំបូងដែលក្រុមហ៊ុនផលិតរថយន្តរបស់យើងបានដាក់ចេញនៅក្នុងប្រទេសនេះ ហើយមកទល់ពេលនេះផែនការរបស់យើងត្រូវបានបង្ហាញមួយគម្រោងម្តងៗ។ ក្នុងកញ្ចប់ទឹកប្រាក់ ២,២ពាន់លានដុល្លារអាមេរិកនេះ លោក Maggio បញ្ជាក់ថា កញ្ចប់ទឹកប្រាក់ ១ពាន់លានដុល្លារនឹងត្រូវប្រើប្រាស់សម្រាប់ការវិនិយោគរហូតដល់ឆ្នាំ២០២៦ ខណៈ ១,២ពាន់លានដុល្លារទៀតនៅមិនទាន់មានផែនការវិនិយោគច្បាស់លាស់នៅឡើយរហូតដល់ឆ្នាំ២០៣០។

គួរបញ្ជាក់ថា Toyota គឺជាក្រុមហ៊ុនផលិតរថយន្តលំដាប់ពិភពលោកចុងក្រោយគេដែលបានបង្ហាញផែនការវិនិយោគបន្ថែមនៅក្នុងប្រទេសប្រេស៊ីលនាឆ្នាំនេះ បន្ទាប់ពីក្រុមហ៊ុនធំៗជាច្រើនដូចជា Volkswagen, General Motors និង Hyundai Motor ជាដើម ខណៈបច្ចុប្បន្ន Toyota មានរោងចក្រផ្ទាល់ខ្លួនចំនួន ៣កន្លែងរួចទៅហើយនៅក្នុងប្រទេសប្រេស៊ីល នារដ្ឋ Sao Paulo។ មិនត្រឹមតែប៉ុណ្ណោះ ផែនការវិនិយោគនេះក៏រួមបញ្ចូលផងដែរនូវការពង្រីករោងចក្ររបស់ខ្លួននៅក្នុងទីក្រុង Porto Feliz ដែលនឹងចាប់ផ្តើមផលិតម៉ាស៊ីនរថយន្ត Hybrid នាឆ្នាំ២០២៥ និងរោងចក្រនៅតំបន់ Sorocaba ដែលនឹងផលិតអាគុយ Hybrid រថយន្តចាប់ពីឆ្នាំ២០២៦៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក