ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានាធិបតីបារាំងស្នើឱ្យសម្ព័ន្ធមិត្តរបស់អ៊ុយក្រែនទាំងអស់កុំឱ្យមានភាពកំសាក

ពិភពលោក៖ ​​ប្រធានាធិបតីបារាំង អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) នៅថ្ងៃអង្គារ ទី៥ ខែមីនានេះ បានស្នើទៅកាន់បណ្ដាសម្ព័ន្ធមិត្តរបស់អ៊ុយក្រែនទាំងអស់ កុំឱ្យមាន "ភាពកំសាក" ក្នុងការចេញមុខគាំទ្រប្រទេសអ៊ុយក្រែនក្នុងសង្គ្រាមជាមួយរុស្សី។ លោកបន្ថែមថា លោកគាំទ្រទាំងស្រុងជុំវិញមតិដ៏ចម្រូងចម្រាស់ជុំវិញការចល័តទ័ពរបស់លោកខាងលិចទៅកាន់ប្រទេសអ៊ុយក្រែន ដែលមតិនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងនៅជុំវិញទ្វីបអឺរ៉ុប។ 

ក្នុងដំណើរទស្សនកិច្ចទៅកាន់សាធារណរដ្ឋឆេក លោក Macron និយាយថា៖ "យើងប្រាកដជានឹងអាចឈានដល់ពេលវេលាមួយ ដែលសហភាពអឺរ៉ុបនឹងមិនចាំបាច់មានភាពកំសាកតទៀត"។ ថ្លែងនៅក្រោយជំនួបជាមួយសមភាគីប្រធានាធិបតីឆេក លោក Petr Pavel ប្រធានាធិបតីបារាំង លោក Macron លើកឡើងជាសំណួរថា៖ "តើនេះមិនមែនជាសង្គ្រាមរបស់យើងទេឬ? យើងអាចមើលពីចម្ងាយដោយជឿជាក់ថា អ្វីៗត្រូវទៅតាមដំណើរបែបនេះឬ?"

គួរបញ្ជាក់ថា សម្ព័ន្ធមិត្តរបស់បារាំងភាគច្រើនថ្លែងថា រដ្ឋាភិបាលរបស់ខ្លួននឹងមិនបញ្ជូនទាហានរបស់ខ្លួនទៅអ៊ុយក្រែនទេ ដែលការលើកឡើងនេះបន្ទាប់ពីមានការស្នើដោយលោក Macron កាលពីថ្ងៃទី២៦ ខែកុម្ភៈកន្លងទៅ។ យ៉ាងណាមិញ សហរដ្ឋអាមេរិកបានបញ្ជាក់កាលពីថ្ងៃអង្គារកន្លងទៅថា អ៊ុយក្រែនពុំធ្លាប់ស្នើឱ្យមានការដាក់ពង្រាយកងទ័ពរបស់លោកខាងលិចនៅលើទឹកដីរបស់ខ្លួនឡើយ។

ដោយឡែក រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ឆ្លើយតបទៅនឹងការលើកឡើងរបស់ប្រធានាធិបតីបារាំងថា សំដីរបស់មេដឹកនាំបារាំងរូបនេះជាសម្ដីដែលមិនមានប្រយោជន៍។ ក្រោយជំនួបជាមួយរដ្ឋមន្ត្រីការពារជាតិស៊ុយអែតនៅឯរដ្ឋធានី Stockholm លោក Boris Pistorius ថ្លែងថា៖ "មែនទែនទៅ! វាគ្មានភាពចាំបាច់ណាមួយឡើយក្នុងការជជែកវែកញែកពីភាពក្លាហានតិច ឬក្លាហានខ្លាំងក្នុងកាលៈទេសៈនេះ។ ការជជែកអំពីបញ្ហានេះមិន​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​ដែល​យើង​ប្រឈមមុខក្នុងការផ្តល់ជំនួយទៅកាន់អ៊ុយក្រែននោះទេ"

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក