ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គាំងFacebook ២ម៉ោង ក្រុមហ៊ុន Meta ខាតលុយប្រហែល១០០ លានដុល្លារ

អ្នកជំនាញផ្នែកហិរញ្ញវត្ថុបង្ហាញថា ក្រុមហ៊ុន Meta ខាតបង់ប្រហែល១០០ លានដុល្លារក្នុងអំឡុងពេលមានបញ្ហាពីរម៉ោង ដែលបណ្តាលឱ្យ ហ្វេសប៊ុក (Facebook), អ៊ីនស្តាក្រាម (Instagram) និង ម៉េសសេនជើ (Messenger) គាំង កាលពីយប់ម្សិលមិញនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ Dailymail។

អ្នកគ្រប់គ្រងនៅ Wedbush Securities លោក Dan Ives បានឲ្យដឹងថាការគាំងហ្វេសប៊ុកកាលពីយប់មិញអស់ពេល២ម៉ោងធ្វើឲ្យ ស្ថាបនិកក្រុមហ៊ុនMeta លោក Mark Zuckerberg បានខាតបង់លុយប្រមាណជា១០០លានដុល្លារសហរដ្ឋអាមេរិក ខណៈដែលក្រុមហ៊ុន Meta បង្កើតប្រាក់ចំណូលភាគច្រើនរបស់ខ្លួនតាមរយៈការផ្សាយពាណិជ្ជកម្ម ដែលត្រូវបានបង្ហាញដល់អ្នកប្រើប្រាស់ ហើយ បញ្ហាបច្ចេកទេសនេះបានទម្លាក់ប្រាក់ចំណូលរបស់ក្រុមហ៊ុននេះផងដែរ។

បើតាមអ្នកនាំពាក្យរបស់ Meta លោក Andy Stone បានឱ្យដឹងថា ការគាំងបណ្តាញសង្គមរបស់ Meta កាលពីយប់មិញនេះគឺបណ្តាលមកពីបញ្ហាបច្ចេកទេស។ លោកបានបង្ហោះសារថា៖«ដោយសារបញ្ហាបច្ចេកទេសបានធ្វើឲ្យមនុស្សពិបាកចូលប្រើប្រាស់សេវាកម្មមួយចំនួនរបស់យើង។ យើងបានដោះស្រាយបញ្ហាឱ្យបានលឿនតាមដែលអាចធ្វើទៅបានសម្រាប់អ្នកទាំងគ្នាដែលរងផលប៉ះពាល់ យើងសូមអភ័យទោសចំពោះការរអាក់រអួលណាមួយ»។

បន្ទាប់ពីមានការគាំងបណ្តាញសង្គម Facebook Messenger និង Instagram អស់រយៈពេលជាង២ម៉ោងនេះ ហ្វេសប៊ុកក៏បានចេញសារសុំទោសអ្នកប្រើប្រាស់ ដោយថា៖«យើងត្រលប់មកវិញហើយ សុំទោសចំពោះអ្នកប្រើប្រាស់ដែលមិនអាចចូល Facebook នៅថ្ងៃនេះ»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក