ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឃើញផ្ញើសារមកមានភ្ជាប់ Link កុំចេះតែចុចប្រយ័ត្នចោរ

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យាបានព្រមានពីការលួចយកព័ត៌មានគណនីធនាគាររបស់អ្នកប្រើប្រាស់បន្ទាប់ពីមានករណីផ្ញើសារពីការស្នើសុំព័ត៌មានធនាគារដោយមានភ្ជាប់នូវតំណ Link។

នាយកដ្ឋានបានស្នើដល់ពលរដ្ឋសូមកុំចុចលើតំណភ្ជាប់ឬLink ទាំង នោះ ហើយក៏មិនត្រូវឆ្លើយតប និងផ្ដល់ព័ត៌មានផ្ទាល់ខ្លួន និង ព័ត៌មានគណនីធនាគារជាដាច់ខាត ហើយបើមានការ មន្ទិលសង្ស័យសូមទាក់ទងទៅកាន់គ្រឹះស្ថានហិរញ្ញវត្ថុរបស់ខ្លួនដើម្បីបញ្ជាក់អោយបានច្បាស់លាស់មុននិងចុចទៅលើតំណភ្ជាប់ (Link)។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា៖ «សូមក្រើនរំលឹកដល់សាធារណៈជនដែលបានប្រើប្រាស់បណ្តាញសង្គមនានា សូមកុំចុចតំណរភ្ជាប់ទាំងឡាយណាដែលគ្មានប្រភពច្បាស់លាស់ ចៀសវាងការកើតឡើងនូវហានិភ័យផ្សេងៗ»។

រយៈពេលប៉ុន្មានថ្ងៃមកនេះមានការ ផ្ញើសារមកកាន់ទូរស័ព្ទពលរដ្ឋជាច្រើ់នដោយសរសេរក្នងន័យស្រដៀងៗគ្នាឱ្យផ្ទៀងផ្ទាត់គណនីធនាគាររបស់អ្នកប្រើប្រាស់ បើមិនដូច្នោះទេលុយដែលមានក្នុងធនាគារទាំងនោះនឹងត្រូវបង្កក ហើយក៏មានភ្ជាប់នូវតំណ Link ឱ្យចុចទៅកាន់ផងដែរ។

ធនាគារអេស៊ីលីដា បានចេញប្រកាសមួយច្រានចោលកាលពីថ្ងៃទី៤ ខែមីនាថាការផ្ញើសារនេះជាការក្លែងបន្លំរបស់ជនអាណាមិក និងសុំកុំឱ្យអតិថិជនចូលទៅកាន់តំណភ្ជាប់ Link នោះជាដាច់ខាតផងដែរដោយបញ្ជាក់ថាធនាគារនឹងមិនទាក់ទងអតិថិជនសួរអំពីលេខគណនី ឬព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជន តាមរយៈសារ SMS អ៊ីម៉ែល ឬទូរសព្ទនោះទេ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក