ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

ការបង្កើតក្រុមការងារចំពោះកិច្ចដើម្បីពង្រឹងភស្តុតាង និងតាមដានដំណើរការសំណុំរឿងក្ដីពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសគ្រឿងញៀន

ភ្នំពេញ: រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសថាត្រូវបង្កើតក្រុមការងារចំពោះកិច្ចដើម្បីពង្រឹងភស្តុតាង និងតាមដានដំណើរការសំណុំរឿងក្តីពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសគ្រឿងញៀន ដែលមាននាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អ.ជ.ប.គ.ញ ជាប្រធាន។

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថាក្រុមការងារចំពោះកិច្ចនេះមានភារកិច្ច ធ្វើការតាមដានដំណើរការសំណុំរឿង ដែលពាក់ព័ន្ធការបង្ក្រាបបទល្មើសគ្រឿងញៀននានា ចាប់តាំងពីដំណាក់កាលនៃការស៊ើបអង្កេតរបស់មន្ត្រីនគរបាលយុត្តិធម៌ រហូតដល់ការសម្រេចចប់ជាស្ថាពររបស់តុលាការ, សហការជាមួយស្ថាប័នតុលាការក្រសួងស្ថាប័ន និងអង្គភាពពាក់ព័ន្ធដើម្បីស្វែងរកភស្តុតាងដាក់បន្ទុក និងជំរុញឱ្យដំណើរការដោះស្រាយសំណុំរឿងក្តីគ្រឿងញៀនខាងលើប្រកបដោយតម្លាភាព និងយុត្តិធម៌ស្របតាមច្បាប់ និងនីតិវិធីជាធរមាន, ជួយសម្របសម្រួលជាមួយស្ថាប័នតុលាការ លើការងារធ្វើកោសលវិច័យនូវសារធាតុចាប់យក ធ្វើរបាយការណ៍អំពីវឌ្ឍនភាពនៃដំណើរការដោះស្រាយរឿងក្តីខាងលើ តាមដំណាក់កាលនៃ នីតិវិធីនីមួយៗជូន សម្ដេចក្រឡាហោម និងជាប្រធានយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដើម្បីផ្ដល់អនុសាសន៍ដឹកនាំ, បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនពីសម្ដេចក្រឡាហោម និងជាប្រធានយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក