ភ្នំពេញ៖ នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ មន្រ្តីជំនាញ ក.ប.ប.ខេត្តបាត់ដំបង បានត្រួតពិនិត្យរថយន្តមួយគ្រឿងម៉ាក lexus GX 470 ដោយរកឃើញជ្រូកក្លាសេចំនួន ១១០ក្បាល ស្មើនឹង ៨៨០គីឡូក្រាម ដោយដឹកខុសបទប្បញ្ញត្តិបចេ្ចកទេស និងក្នុងសីតុណ្ហភាពពុំត្រឹមត្រូវតាមច្បាប់ដែលមានចែងធរមាន។
ក្រោយពីត្រួតពិនិត្យចប់ មន្រ្តីជំនាញបានស្នើសុំគោលការណ៍ពីលោក ទុត វីនីត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ធ្វើការដុតកម្ទេចចោលដោយមានការចូលរួមពីអាជ្ញាធរដែនដី និងមន្រ្តីជំនាញគយចល័តតំបន់៤ផងដែរ៕