ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានរដ្ឋសភា៖ កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាស្ពានតភ្ជាប់ភាសា និងវប្បធម៌បារាំងនៅអាស៊ីអាគ្នេយ៍

ប៉ារីស៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា បញ្ជាក់ថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាស្ពានតភ្ជាប់ភាសា និងវប្បធម៌បារាំងនៅអាស៊ីអាគ្នេយ៍ ដោយឱ្យបារាំងបង្កើតមជ្ឈមណ្ឌលភាសានិងវប្បធម៌បារាំងនៅកម្ពុជាប្រចាំតំបន់អាស៊ីអាគ្នេយ៍។

សម្តេចរដ្ឋភាធិបតីបញ្ចាក់ដូចនេះក្នុងឱកាសជួបពិភាក្សាការងារជាមួយ លោក ប្រ៊ុយណូ ហ្វូស (Bruno Fuchs) អគ្គប្រតិភូនៃសភានិយាយភាសាបារាំង (APF) នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។

ក្នុងជំនួបពិភាក្សានេះ សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាស្ពានតភ្ជាប់ភាសានិងវប្បធម៌បារាំងនៅអាស៊ីអាគ្នេយ៍ តាមរយៈការគាំទ្រលើសំណើរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យបារាំងបង្កើតមជ្ឈមណ្ឌលភាសានិងវប្បធម៌បារាំងនៅកម្ពុជាប្រចាំតំបន់អាស៊ីអាគ្នេយ៍ ខណៈសម្តេចធិបតី បានជ្រើសរើសប្រទេសបារាំងជាប្រទេសទី១ ក្នុងការមកបំពេញទស្សនកិច្ចជាផ្លូវការ បន្ទាប់ពីបានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តី។

ទន្ទឹមនោះ សម្តេចរដ្ឋភាធិបតី បានសង្កត់ធ្ងន់លើសារសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីក្នុងក្របខណ្ឌនៃសភានិយាយភាសាបារាំង ក្នុងការជំរុញការទូតសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព រួមទាំងការជំរុញសមភាពយេនឌ័រ ការផ្តល់ភាពអង់អាចដល់ស្រ្តី ការលើកកម្ពស់វិស័យវប្បធម៌ និងការយកចិត្តទុកដាក់ដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុជាដើម។

ភាគីកម្ពុជាគាំទ្រយ៉ាងពេញទំហឹងលើក្របខណ្ឌការងារយុទ្ធសាស្រ្តរបស់ APF ឆ្នាំ២០២៣-២០៣០ ក្នុងនោះរួមមានការពង្រឹងការងារការទូតសភា ការគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក ការពង្រឹងឯករាជ្យភាព កិច្ចសហប្រតិបត្តិការ និងការធ្វើសុខដុមនីយកម្មច្បាប់។

ក្រោយពីបានអរគុណ APF ដែលបានដកសភាកម្ពុជាចេញពីបញ្ជីស្ថិតនៅក្នុងការឃ្លាំមើលលើបញ្ហានយោបាយកាលពីឆ្នាំ២០២៣មក សម្តេចប្រធានរដ្ឋសភាបានស្នើឱ្យ APF ជួយការងារមួយចំនួនទៀតនៅកម្ពុជា ដូចជាវិស័យសុខាភិបាល ការបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកភាសាបារាំងនៅសភាកម្ពុជា និងការងារកំណែទម្រង់ឱ្យទៅជាសភាឌីជីថលផងដែរ។

ជាមួយគ្នានេះ លោក ប្រ៊ុយណូ ហ្វូស បានលើកឡើងថា កម្ពុជាជាប្រទេសនិយាយភាសាបារាំងមួយដ៏សំខាន់សម្រាប់ APF នៅអាស៊ីអាគ្នេយ៍ និងជាសមាជិក APF ដ៏សកម្មដែលលោកចង់ឃើញមានកិច្ចសហប្រតិបត្តិការកាន់តែច្រើនថែមទៀត។

លោកបានគូសបញ្ជាក់ផងដែរថា ក្នុងនាមជាតំណាងរាស្ត្រ សមាជិក APF ត្រូវតែយកការសន្ទនាជាមួយប្រជាពលរដ្ឋជាចំបង ទោះបីជាក្នុងករណីខ្លះ ទំនាក់ទំនងរវាងរដ្ឋាភិបាលត្រូវបានកាត់ផ្ដាច់ក៏ដោយ ហើយថា APF នឹងគាំទ្រយ៉ាងពេញទំហឹងលើបេក្ខភាពរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅឆ្នាំ២០២៦។

លោកបានបន្ថែមថា APF និងកម្ពុជាអាចធ្វើការជាមួយគ្នាបន្ថែមទៀតទាក់ទងទៅនឹងបញ្ហាប្រឈមស្រដៀងគ្នា ក្នុងបណ្ដាប្រទេសជាសមាជិក តួយ៉ាងដូចជា បញ្ហាស្រ្តី ការប្រែប្រួលអាកាសធាតុ ការខ្ជះខ្ជាយចំណីអាហារ និងថ្នាំពេទ្យជាដើម។

គួរឱ្យដឹងដែរថា សភាកម្ពុជាជាសមាជិកមួយក្នុងចំណោមសមាជិកទាំង៨៧របស់ APF ដែលបានចាប់កំណើតឡើងនៅឆ្នាំ១៩៦៧ នៅប្រទេសលុចសំបួរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក