ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អំពាវនាវដល់ស្ត្រីមានផ្ទៃពោះទាំងអស់ប្រុងប្រយ័ត្ន បង្ការខ្លួនកុំឱ្យឆ្លងមេរោគកូវីដ-១៩

ភ្នំពេញ : សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អំពាវនាវដល់ស្ត្រីមានផ្ទៃពោះទាំងអស់ប្រុងប្រយ័ត្ន បង្ការខ្លួនកុំឱ្យឆ្លងមេរោគកូវីដ-១៩។ នេះបើតាមសារលិខិតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ ផ្ញើជូនបង-ប្អូនជនរួមជាតិ ក្នុងទិវាឆ្មបជាតិ-អន្តរជាតិ ថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ “ផ្អកតាមទិន្នន័យ គប្បីវិនិយោគលើការងារឆ្មប” "Follow the Data: Invest in Midwives"។

ប្រធានកាកបាទក្រហមកម្ពុជាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  បានអំពាវនាវដល់ស្ត្រីមានផ្ទៃពោះទាំងអស់អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ បីការពារ (ពាក់ម៉ាស់គ្របមាត់ និងច្រមុះ, លាងដៃឱ្យបានញឹកញាប់ជាមួយទឹកនិងសាប៊ូ ឬអាល់កុល ជែល, រក្សាគម្លាត១ម៉ែតកន្លះឡើងទៅពីអ្នកដទៃ) ; បីកុំ (កុំទៅទីកន្លែងដែលមានមនុស្សច្រើន, កុំនៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល, កុំជួបជុំគ្នា កុំប៉ះពាល់គ្នា កុំឱបគ្នា)។

ក្នុងសាលិខិតតបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបន្ថែមទៀត សូមស្ត្រីមានផ្ទៃពោះទាំងអស់ទៅពិនិត្យសុខភាពតាមកាលកំណត់របស់គ្រូពេទ្យ ដើម្បីតាមដានការលូតលាស់របស់អ្នក និងកូនក្នុងផ្ទៃ។ ទៅសម្រាលកូននៅមណ្ឌលសុខភាពឬមន្ទីរពេទ្យបង្អែក និងត្រូវតាមដានពិនិត្យសុខភាព ទាំងមាតាទាំងទារក ក្រោយសម្រាលរួច។ បំបៅដោះទារក និងចិញ្ចឹមកូនតាមការណែនាំរបស់ ក្រសួងសុខាភិបាល និងទាក់ទងជាបន្ទាន់ទៅមន្ទីរពេទ្យ/គ្រូពេទ្យ និងធ្វើតាមការណែនាំរបស់គ្រូពេទ្យ/ឆ្មបជំនាញ ប្រសិនជា មានអាការៈក្តៅខ្លួន ក្អក ឬពិបាកដកដង្ហើម។

ប្រធានកាកបាទក្រហមកម្ពុជា បានផ្តាំផ្ញើថាក្នុងករណីក្មួយៗរស់នៅក្នុងតំបន់មានការបិទខ្ទប់ដោយការផ្ទុះឡើងនៃជំងឺកូវីដ-១៩ សូមធ្វើការទាក់ទងទៅឆ្មបជំនាញដែលបានពិនិត្យផ្ទៃពោះលើកមុន ដើម្បីពិគ្រោះយោបល់អំពីស្ថានភាពសុខភាពផ្ទាល់ខ្លួន និងទារកក្នុងផ្ទៃ ស្ថានភាពឈឺពោះសម្រាលកូន ឬការណែនាំអំពីការថែទាំក្រោយសម្រាល។

ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានណែនាំស្ត្រីមានផ្ទៃពោះទាំងអស់តាមដានជាប្រចាំ និងអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានី/ខេត្តដើម្បីចូលរួមបញ្ចប់ការរីករាលដាលនៃមេរោគកូវីដ-១៩ នៅកម្ពុជា។សម្តេចកិត្តិព្រឹទ្ធបណ្ឌិតសង្ឃឹមថាយើងរួមគ្នា យើងនឹងឆ្លងផុតឱកាសដ៏លំបាកនេះទាំងអស់គ្នា។

តបតាមខ្លឹមសារ និងប្រធានបទនៃទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ឆ្នាំ២០២១ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនសង្ឃឹមថា ការវិនិយោគលើការងារឆ្មបនៅកម្ពុជានឹងនៅតែបន្តធ្វើដើម្បីកម្ពុជារឹងមាំនាពេលអនាគត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក