វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

ក្រោយរងការរិះគន់ មហាកុដិនៅវត្តគិរីសាលវ័ន នឹងត្រូវកែមកជារចនាបថខ្មែរវិញ

កំពង់ចាម៖ បន្ទាប់ពីរងការរិះគន់ពីមហាជនក្នុងបណ្តោញសង្គម ព្រះចៅអធិការវត្តគិរីសាលវ័ន ហៅវត្តថ្មី សម្រេចកែលម្អកំពូលមហាកុដិដែលដូចជាវីឡាស្គឹមស្គៃនោះ ទៅតាមរចនាបថខ្មែរបែបប្រពៃណីព្រះពុទ្ធសាសនាវិញ។

ព្រះចៅអធិការវត្តសាលវ័ន ព្រះនាម ប៊ន ស្រឿន មានសង្ឃដីកាថា សំណង់មហាកុដិនេះពិតជាមានរចនាបថមិនស្របតាមរចនាបថខ្មែរ ដោយសារតែវត្តបានកែប្រែខុសពីសភាពដើមនៃប្លង់ស្ថាបត្ថកម្មរបស់វិស្វករ។

ការសម្រេចកែកំពូលមហាកុដិឱ្យត្រូវតាមរចនាបថខ្មែរនេះ ធ្វើឡើងក្រោយពីមានកិច្ចប្រជុំដោយនិមន្តចូលរួមពីព្រះមន្ត្រីសង្ឃសាលាគណខេត្តកំពង់ចាម មន្ទីរធម្មការ និងសាសនា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ គណៈកម្មការវត្តគិរីសាវ័ន និងអាជ្ញាធរពាក់ព័ន្ធ នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤។

មហាកុដិដែលស្ថិតនៅក្នុងវត្តគិរីសាលវ័ន ហៅវត្តថ្មី ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម ត្រូវបានប្រធានមន្ទីរធម្មការ និងសាសានាខេត្ត លោក រ៉េត សារ៉ាត បញ្ជាក់ឱ្យដឹងថា ទើបតែដាក់ឱ្យប្រើប្រាស់ និងធ្វើបុណ្យឆ្លង កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ បន្ទាប់ពីសាងសង់អស់រយៈពេល៦ឆ្នាំតាំងពីឆ្នាំ២០១៨មកម្ល៉េះ ដោយពុំមានសុំសច្បាប់អនុញ្ញាតសាងសង់ឡើយ។

មហាកុដិនេះមានកម្ពស់៣ជាន់មិនមែនសាងសង់ឡើងសម្រាប់តែព្រះគ្រូចៅអធិការវត្ត និងព្រះសង្ឃគង់នៅនោះទេ ក៏ជាកន្លែងបម្រើប្រយោជន៍របស់ព្រះពុទ្ធសាសនា រួមមានដូចជា បណ្ណាល័យ ទីសក្ការៈបូជា ដែលមានតម្កល់ព្រះពុទ្ធរូប មានកន្លែងផ្សព្វផ្សាយព្រះធម៌ និងកន្លែងសម្រាប់ធ្វើវិបស្សនា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក