ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ពិព័រណ៍សៀវភៅ នឹងរៀបចំឡើងនៅចុងសប្តាហ៍នេះដើម្បីអបអរសាទរទិវាជាតិអំណានលើកទី៩

ភ្នំពេញ៖ ពិព័រណ៍សៀវភៅ នឹងរៀបចំឡើងនៅថ្ងៃទី០៩-១១ ខែមីនា ឆ្នាំ២០២៤ ក្នុងបរិវេណវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដើម្បីអបអរសាទរទិវាជាតិអំណានលើកទី៩។

ទិវាជាតិអំណាន តាមរយៈរៀបចំជាពិព័រណ៍សៀវភៅត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ ដោយពិព័រណ៍សៀវភៅ រៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា ដែលសហការជាមួយភាគីពាក់ព័ន្ធក្នុងគោលបំណងពង្រឹងឡើងវិញនូវវប្បធម៌អាន ដើម្បីលើកកម្ពស់អក្សរសាស្ត្រ។

ក្នុងទិវាជាតិអំណាន ក្រសួងអប់រំ តែងរៀបចំកម្មវិធីប្រឡងប្រណាំង អានអត្ថបទ ស្មូតកំណាព្យ និងតែងនិពន្ធ ជ្រើសរើសជ័យលាភីថ្នាក់ជាតិចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ដោយឆ្នាំនេះធ្វើឡើង ក្រោមប្រធានបទ «អំណានជាមូលដ្ឋានគ្រឹះសម្រាប់ទាំងអស់គ្នាក្នុងជីវិត»។

ជាមួយគ្នានេះក្រសួងនឹងជ្រើសរើសបេក្ខជន បេក្ខនារី ជ័យលាភីចំនួន ៣រូប ដែលមានសមត្ថភាពខ្ពស់ក្នុងការបកស្រាយប្រធានបទ «តួនាទីព្រះពុទ្ធសាសនាក្នុងការលើកកម្ពស់សីលធម៌ និងចរិយាធម៌» ដើម្បីអបអរទិវាជាតិអំណាន លើកទី៩ ។ កាលបរិច្ឆេទផុតកំណត់ទទួលស្នាដៃ ៖ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៧:០០នាទី ទទួលស្នាដៃនៅនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា។

ក្រសួងអប់រំអំពាវនាវសាធារណជនចូលរួមឱ្យបានកុះករ ដើម្បីជាចំណែកក្នុងការលើកស្ទួយដល់ការអាន និងតែងនិពន្ធសៀវភៅនៅកម្ពុជា និងដើម្បីចូលរួមលើកទឹកចិត្តដល់បេក្ខជនដែលមកពីទូទាំងប្រទេសក្នុងការប្រកួតប្រជែងផ្នែកអំណាន តែងនិពន្ធ សូត្រកំណាព្យ និងស្មូត្រ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក