ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋបាលខេត្តបន្ទាយមានជ័យ​ រៀបចំធ្វើតេស្តរកសារធាតុញៀន​លើមន្ត្រីរាជការ​ជាង៣០០នាក់

បន្ទាយមានជ័យ​៖​ នៅព្រឹកថ្ងៃទី០៥​ ខែមីនា​ ឆ្នាំ២០២៤​ រដ្ឋបាលខេត្តបន្ទាយមានជ័យ​ បានរៀបចំធ្វើតេស្តទឹកនោម រកសារធាតុញៀន​ ទៅលើមន្ត្រីរាជការ​ មន្ត្រី​កិច្ចសន្យា​ និងមន្ត្រីស្ម័គ្រចិត្ត​ ដែលបម្រើការងារនៅក្នុងរដ្ឋបាលខេត្តបន្ទាយមានជ័យ​ ក្រុមប្រឹក្សាខេត្​ត​ ក្រុង​ ស្រុក​ មន្ត្រីរាជការស៊ីវិលសាលាក្រុង-ស្រុក​ សរុបចំនួន៣៦៩នាក់។

​អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ លោក​ អ៊ុំ​ រាត្រី​ បានបញ្ជាក់ឱ្យដឹងថា​ ការធ្វេីតេស្តរកធាតុញៀនលេីមន្ត្រី​រាជការ​ជាង៣០០នាក់នេះ ដើម្បីចូលរួមចំណែកធានាប្រសិទ្ធភាពនៃការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ ដែលជាអាទិភាពនយោបាយដ៏សំខាន់របស់រាជរដ្ឋាភិបាល ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្ត ប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អនៅក្នុងស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ទាំងក្នុងជួរកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិល រាជរដ្ឋាភិបាលបានការដាក់ចេញនូវវិធានការដ៏ម៉ឺងម៉ាត់​ ក្នុងការរកសារធាតុញៀនទៅលើមន្ត្រីរាជការ​ នៅក្នុងរដ្ឋបាលខេត្ត​ ក៏ដូចជារដ្ឋបាលក្រុងស្រុកទាំង៩​។

ជាលទ្ធផលមន្ត្រីរាជការទាំងអស់សុទ្ធតែអវិជ្ជមានទាំងអស់។ គូសបញ្ជាក់ថា យុទ្ធនាការធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីរាជការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ធ្វើឡើងតាមបទបញ្ជារបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ដោយមន្ត្រីរាជការត្រូវធ្វើជាគំរូសម្រាប់ពលរដ្ឋ។ ក្នុងករណីរកឃើញមន្ត្រីជាប់ពាក់ព័ន្ធ និងប្រើប្រាស់គ្រឿងញៀន នោះនឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែងឡើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក