ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ចិនប្រកាសលុបចោលសន្និសីទសារព័ត៌មានរបស់នាយករដ្ឋមន្រ្តីក្រោយកិច្ចប្រជុំសភាជាលើកដំបូងបង្អស់ចាប់តាំងពីឆ្នាំ១៩៩៣

ចិន៖ ប្រទេសចិនបានលុបចោលព្រឹត្តិការណ៍មួយ ក្នុងចំណោមព្រឹត្តិការណ៍ដែលត្រូវបានគេតាមដានយ៉ាងទូលំទូលាយបំផុតនៅលើប្រតិទិនសេដ្ឋកិច្ច និងគោលនយោបាយរបស់ខ្លួន ដែលនោះគឺជាសន្និសីទសារព័ត៌មានក្រោយការប្រជុំសភារបស់នាយករដ្ឋមន្ត្រី។ ជាក់ស្ដែង កន្លងផុតជាង ៣ទស្សវត្សមកហើយ សន្និសីទសង្ខេបរបស់នាយករដ្ឋមន្រ្តីចិននេះបានផ្តល់នូវព័ត៌មានយ៉ាងសំខាន់ៗទាក់ទិនទៅនឹងវិនិយោគិនបរទេស និងស្ថានការណ៍នៃរដ្ឋាភិបាល នូវរាល់រឿងរ៉ាវប្រឈមផ្សេងៗដែលត្រូវផ្តោតរកដំណោះស្រាយសម្រាប់ប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកមួយនេះ។ 

នៅក្នុងសេចក្តីប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលមួយកាលពីថ្ងៃចន្ទម្សិលមិញនេះ អ្នកនាំពាក្យមួយរូបបានបញ្ជាក់ថា នាយករដ្ឋមន្រ្តីចិន លោក លី ឈាំង (Li Qiang) នឹងពុំធ្វើសន្និសីទសារព័ត៌មានឡើយក្រោយបញ្ចប់កិច្ចប្រជុំសភាចិនឆ្នាំនេះ ខណៈកិច្ចប្រជុំខាងលើនឹងចាប់ផ្តើមនៅថ្ងៃអង្គារនេះផ្ទាល់តែម្តង នៅរដ្ឋធានីប៉េកាំង។ លើសពីនេះទៅទៀត បើតាមលោក Lou Qinjian អ្នកនាំពាក្យសភាជាតិនៃប្រជាជនចិនបានបញ្ជាក់ថា ដោយផ្អែកលើស្ថានភាពនៃកាលៈទេសៈពិសេស លោក Li Qiang នឹងមិនធ្វើសន្និសីទសារព័ត៌មានប្រចាំឆ្នាំនេះទៀតឡើយ សម្រាប់អាណត្តិដែលនៅសេសសល់របស់លោករហូតដល់ឆ្នាំ២០២៧។

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩៣មក នាយករដ្ឋមន្ត្រីចិនតែងតែមានជំនួបជាមួយអ្នកសារព័ត៌មានមកពីស្ថាប័នប្រព័ន្ធផ្សព្វផ្សាយនានាក្រោយពីបញ្ចប់កិច្ចប្រជុំសភាប្រចាំឆ្នាំ ដោយជំនួបនេះថ្នាក់ដឹកនាំរបស់ចិនតែងតែទទួលយក និងបំភ្លឺនូវសំណួរនានាពីអ្នកសារព័ត៌មានចិន និងអន្តរជាតិ ជាមួយការផ្សាយផ្ទាល់ដែលធ្វើឡើងយ៉ាងទូលំទូលាយនៅទូទាំងពិភពលោក។ ជាក់ស្ដែង អំឡុងទស្សវត្សឆ្នាំ១៩៩០ និងឆ្នាំ២០០០ នៅក្នុងសន្និសីទសារព័ត៌មាននេះ ចិនតែងតែសកម្មក្នុងការបង្ហាញអំពីគោលនយោបាយរបស់ខ្លួនក្នុងគោលបំណងទាក់ទាញការវិនិយោគបរទេស និងការជំរុញវិស័យពាណិជ្ជកម្ម។

បើតាមអ្នកនាំពាក្យបានបញ្ជាក់ថា សន្និសីទសារព័ត៌មានរបស់នាយករដ្ឋមន្ត្រីត្រូវបានលុបចោល ដោយសារតែខ្លឹមសារនៃកិច្ចប្រជុំស្តីពីការទូត សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនដោយរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំរបស់រដ្ឋាភិបាលក្នុងអំឡុងពេលកិច្ចប្រជុំសភារយៈពេលមួយសប្តាហ៍នេះ នឹងត្រូវបានត្រួតពិនិត្យខ្លឹមសារសំខាន់ៗបន្ថែមទៀត។ កន្លងមក វេទិកានៃជំនួបរវាងនាយករដ្ឋមន្រ្តីចិន និងអ្នកសារព័ត៌មាននេះ តែងតែត្រូវបានគេប្រើប្រាស់ដើម្បីសង្ខេបអំពីខ្លឹមសារសំខាន់ៗនៃកិច្ចប្រជុំសភាដោយនាយករដ្ឋមន្រ្តីចិនក្នុងនាមជាប្រធានក្រុមប្រឹក្សារដ្ឋ និងជាបុគ្គលសំខាន់ដែលទទួលបន្ទុកអនុវត្តគោលនយោបាយសេដ្ឋកិច្ចរបស់ចិនផ្ទាល់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក