ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អតីតប្រធានសហព័ន្ធបាល់ទាត់អាល្លឺម៉ង់ ២នាក់ ត្រូវកោះហៅចូលតុលាការជុំវិញបញ្ហាគេចវេសការបង់ពន្ធ

អាល្លឺម៉ង់៖ អតីតប្រធានសហព័ន្ធបាល់ទាត់អាល្លឺម៉ង់ (DFB) លោក Theo Zwanziger និងលោក Wolfgang Niersbach ត្រូវបានកោះហៅឱ្យចូលរួមក្នុងសវនាការមួយកាលពីថ្ងៃចន្ទកន្លងទៅ ជុំវិញរឿងរ៉ាវគេចពន្ធអំឡុងការប្រកួតព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០០៦ ដែលអាល្លឺម៉ង់ធ្វើជាម្ចាស់ផ្ទះ។ ចំណុចស្នូលនៃរឿងក្ដីដែលបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ ព្រមទាំងមានការស៊ើបអង្កេតជាច្រើនដាច់ដោយឡែកនេះ គឺពាក់ព័ន្ធទៅនឹងការបង់ប្រាក់ប្រមាណជា ៦,៧លានអឺរ៉ូកាលពីឆ្នាំ២០០៦។

លោក Niersbach ដែលបានប្រកាសលាលែងពីតំណែងជាប្រធានសហព័ន្ធបាល់ទាត់អាល្លឺម៉ង់កាលពីឆ្នាំ២០១៥ ហើយលោក Theo Zwanziger ដែលជាប្រធានសហព័ន្ធបន្តតំណែងពីលោកក៏បានជាប់ពាក់ព័ន្ធនឹងរឿងរ៉ាវនេះផងដែរ ដោយលោក Zwanziger រួមទាំងអគ្គលេខាធិការគឺលោក Horst Schmidt ត្រូវបានចោទប្រកាន់ពីបទជួយសម្រួលដល់ការគេចវេសមិនបង់ពន្ធដល់រដ្ឋ ដែលជួយឱ្យសហព័ន្ធបាល់ទាត់អាល្លឺម៉ង់រួចផុតកាតព្វកិច្ចដែលត្រូវបង់ពន្ធរាប់សិបលានដុល្លារនេះ។ យ៉ាងណាមិញ បុគ្គលទាំងបីរូបខាងលើរួមមានលោក Niersbach, លោក Zwanziger និងលោក Schmidt សុទ្ធតែបានបដិសេធ និងច្រានចោលការចោទប្រកាន់ខាងលើនេះ។ 

លោក Zwanziger បាននិយាយទៅកាន់អ្នកសារព័ត៌មានគ្រាដែលលោកមកដល់តុលាការថា៖ "ខ្ញុំប្រាថ្នាចង់ឱ្យការពិតត្រូវបានគេលើកយកមកបង្ហាញតាមរយៈនីតិវិធីដែលដំណើរការនៅពេលនេះ។ ខ្ញុំសូមបញ្ជាក់យ៉ាងច្បាស់ថា ខ្ញុំពុំមានការគេចវេសពីរឿងរ៉ាវពន្ធណាមួយទេ ខ្ញុំពុំមានសម្ពាធ ឬបញ្ហាចោទណាមួយឡើយក្នុងនីតិវិធី (របស់តុលាការ)"។ 

ជុំវិញរឿងរ៉ាវនៃការទូទាត់ពន្ធដ៏ស្មុគស្មាញខាងលើនេះ បានបង្កឱ្យមានការស៊ើបអង្កេតជាច្រើនក្នុងប៉ុន្មានឆ្នាំចុងក្រោយ ដែលថវិកាទាំងអស់នេះត្រូវបានគេអះអាងថាត្រូវបានប្រើប្រាស់ទៅជាការចំណាយដើម្បីទិញសន្លឹកឆ្នោតគាំទ្រឱ្យអាល្លឺម៉ង់ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ FIFA World Cup ២០០៦។ គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៧ កន្លងទៅ នាយកដ្ឋានពន្ធដាររបស់អាល្លឺម៉ង់ក៏ធ្លាប់បានបញ្ជាឱ្យសហព័ន្ធបាល់ទាត់អាល្លឺម៉ង់ បង់ប្រាក់ពន្ធត្រឡប់មកវិញប្រមាណជា ២០លានដុល្លារផងដែរ ដោយជាប់ទាក់ទងនឹងករណីការប្រកួត FIFA World Cup ២០០៦ ដូចគ្នា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក