វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

មន្ទីរពេទ្យតេជោសែនកោះធំ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៣ មីនា

កណ្តាល៖ មន្ទីរពេទ្យតេជោសែនកោះធំ មានទីតាំងស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្ដាល នឹងមន្ទីរពេទ្យតេជោសែនកោះធំ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការជូនបងប្អូនប្រជាពលរដ្ឋ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។

ដំណឹងនេះត្រូវបានអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រកាសឱ្យដឹងនៅក្នុងបណ្តោញសង្គមនាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤។

មន្ទីរពេទ្យតេជោសែនកោះធំ ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ព្រមទាំងមានការចូលរួមពី រដ្ឋមន្ត្រីក្រសួងសុខាភិបាល សាស្ត្រាចារ្យ ឈាង រ៉ា សប្បុរសជនក្នុងស្រុក និងក្រៅស្រុកទាំងអស់ រួមសហការជាមួយនឹងមន្ទីរពេទ្យកាល់ម៉ែត្រ។

មន្ទីរពេទ្យនេះ បានសាងសង់អគារថ្មីចំនួន ៣ខ្នង ទំហំសរុបស្មើនឹង ១២ ៥៤៤,៤ ម៉ែត្រការ៉េ ដែលអាចផ្ទុកគ្រែអ្នកជំងឺបានចំនួន ១៥០គ្រែ មានបំពាក់ដោយម៉ាស៊ីនត្រជាក់ ប្រព័ន្ធបច្ចេកវិទ្យាទំនើប Hospital Information System (HIS) សម្ភារបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើបៗបម្រើឱ្យការព្យាបាល។

គូសបញ្ជាក់ឱ្យដឹងថា មន្ទីរពេទ្យតេជោកោះធំ សាងសង់ឡើងចំណាយថវិកាចំនួន ៩លាន ២សែនដុល្លារ ដោយថវិកាសរុបដែលយកទៅសាងសង់មន្ទីរពេទ្យដ៏ធំមួយនេះ គឺមិនមែនជាថវិការបស់រដ្ឋឡើយ ពោលបានមកពីសប្បុរសជនទាំងអស់។

មន្ទីរពេទ្យតេជោកោះធំនេះ ចាប់ផ្តើមបុកគ្រឹះសាងសង់ឡើងនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ ដែលអាចផ្តល់សេវាសុខាភិបាលសាធារណៈជូនពលរដ្ឋប្រមាណជាង ៦០ម៉ឺននាក់ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក