ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជាទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងពិភពលោកដែលមានស្ត្រីចូលរួមក្នុងកម្លាំងរក្សាសន្ដិភាពពិភពលោក

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អ៊ឹង កន្ថាផាវី បានថ្លែងថា កម្ពុជាទទួលចំណាត់ថ្នាក់ទី៩ ក្នុងចំណោម ១២៣ប្រទេសលើពិភពលោក និងលេខ១ ក្នុងតំបន់អាស៊ានដែលស្ត្រីមានឱកាសចូលរួមបំពេញបេសកម្មរក្សាសន្ដិភាពក្នុងពិភពលោក។

លោកស្រីរដ្ឋមន្ត្រីបានថ្លែងឱ្យដឹងក្នុងឱកាសជួបសំណេះសំណាលមួយនៅវិមានរដ្ឋសភាជាមួយប្រធានរដ្ឋសភាស្ដីទីលោក ជាម យៀប ដើម្បីអបអរសាទរខួប១១៣ ទិវាអន្តរជាតិនារី ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤នេះ។

លោកស្រី អ៊ឹង កន្ថាផាវី បានថ្លែងថាក្រោមការយកចិត្តទុកដាក់ពីរដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្រលើស្ត្រីឃើញថា ស្ត្រីត្រូវបានលើកតម្កើននិងបានចូលរួមដើម្បីលើកស្ទួយកម្លាំងការងារ សេដ្ឋកិច្ច និងមុខមាត់ជាតិ។ លោកស្រីរដ្ឋមន្ត្រីថាបច្ចុប្បន្នស្ត្រីកម្ពុជាបានក្លាយជាម្ចាស់អាជីវកម្ម ជាអ្នកកាន់កិច្ចការក្នុងការសម្រេចចិត្តទាំងឯកជន និងរដ្ឋកាន់តែច្រើន ហើយលើសពីនោះទៀតស្ដ្រីកម្ពុជាក៏បានចូលរួមជួយក្នុងការថែរក្សាសន្ដិភាពពិភពលោកថែមទៀតផងដែរ។

លោកស្រីថា៖ «នៅក្នុងកិច្ចការអន្តរជាតិ! សហគមន៍អន្តរជាតិបានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ស្ដ្រីកម្ពុជាក្នុងបេសកកម្មនិងកម្លាំងរក្សាសន្ដិភាពដែលកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៩ ក្នុងចំណោម ១២៣ប្រទេស និងចំណាត់ថ្នាក់លេខ១ ក្នុងក្របខណ្ឌអាស៊ាន»។

កម្ពុជាបានក្លាយជាសមាជិកអនុសញ្ញាអន្តរជាតិស្ដីពីការលុបបំបាត់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ CEDAW ក្នុងឆ្នាំ១៩៩២។

ប្រធានស្ដីទីរដ្ឋសភាលោក ជាម យៀប បានថ្លែងគាំទ្រដល់សកម្មភាពនានាក្នុងការតាមដានលើវឌ្ឍនភាពសិទ្ធិស្ត្រី ព្រមទាំងសមភាពយេនឌ័រតាមរយៈអនុសញ្ញាស៊ី-ដ ក៏ដូចជាការគាំទ្រដល់យុទ្ធសាស្ត្រទាំង៦ ដែលរំលេចឡើងក្នុងផែនការនារីរតនៈទី៦ ហើយប្រទេសកម្ពុជានៅតែបន្តយកចិត្តទុកដាក់កែលំអបន្ថែមទៀតដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី សំដៅបង្កើនការចូលរួមរបស់ស្ត្រីក្នុងទីផ្សារពលកម្ម និងភាពជាអ្នកដឹកនាំក៏ដូចជាជំរុញស្ត្រីចូលរួម នៅក្នងុការធ្វើសម្រេចចិត្តផ្នែកនយោបាយ និងកសាងនូវយន្តការគំាពារសុវត្ថិភាពសង្គមចំពោះស្ត្រី និងក្មេងស្រី។

លោកថា៖ «ខ្ញុំផ្ទាល់និងតាងនាមឱ្យសមាជិកា សមាជិករដ្ឋសភាទាំងអស់ដែលតំណាងឱ្យឆន្ទៈប្រជាពលរដ្ឋកម្ពុជាទាំងមូល យើងនឹងបន្តការគាំទ្រចំពោះការតាក់តែងច្បាប់ការពិនិត្យពិភាក្សា និងការអនុម័តព្រមទាំងតាមដានការអនុវត្តច្បាប់ផ្សេងៗ ដើម្បីធ្វើយ៉ាងណាឱ្យច្បាប់ទាំងនោះមានការឆ្លើយតបទៅនឹងសេចក្ដីត្រូវការយេនឌ័រពោលគឺដើម្បីបម្រើផលប្រយោជន៍ប្រកបដោយសមភាព ដើម្បីប្រជាពលរដ្ឋទាំងប្រុសទាំងស្រី និងអ្នកដែលមានអត្តសញ្ញាណយេនឌ័រផ្សេងទៀតផងដែរ»។

ទិវាអន្តរជាតិនារី ៨មីនា ត្រូវបានពិភពលោកប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំដើម្បីរំលឹកនូវការតស៊ូ និងគំរូវីរភាពរបស់ស្ត្រីក្នុងការទាមទារសិទ្ធិសេរីភាព និងគេចផុតពីទង្វើជិះជាន់នានា។ ដើម្បីអបអរខួបលើកទី១១៣ ទិវាអន្តរជាតិនារីឆ្នាំ២០២៤នេះ កម្ពុជាបានប្រារព្ធឡើងក្រោមប្រធានបទ «ស្ត្រីនិងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក