ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS: គណបក្សប្រជាជនកម្ពុជាបន្តឈ្នះការបោះឆ្នោតព្រឹទ្ធសភាអាណត្តិថ្មី

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជាបានបន្ដឈ្នះការបោះឆ្នោតជ្រើសរើ់សសមាជិកព្រឹទ្ធសភាអាណត្តិទី៥ ឆ្នាំ២០២៤ ទទួលបាន១០ ០៥២សំឡេង ស្មើនឹង៥៥អាសនៈ ដែលជាការបន្តបើកផ្លូវឱ្យគណបក្សគ្រប់គ្រងព្រឹទ្ធសភាអាណត្តិថ្មីនេះបន្តទៀត។

នេះបើយោងតាមលទ្ធផលផ្លូវការដែលបានប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ ២០២៤នេះ។

គណបក្សប្រជាជនបានប្រកាសទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត និងប្ដេជ្ញាបំពេញការងារប្រកបប្រសិទ្ធភាពដើម្បីបន្តពង្រឹងដោយប្រសិទ្ធភាពលើការងារច្បាប់ ការងារតំណាងពលរដ្ឋ ការអនុវត្តច្បាប់ កិច្ចសហប្រតិបត្តិការអន្តរជាតិ និងអភិវឌ្ឍន៍ស្ថាប័នព្រមទាំងពង្រឹងការផ្សារភ្ជាប់រវាងថ្នាក់ជាតិ និងក្រោមជាតិឱ្យកាន់តែប្រសើរឡើង។

ក្នុងសេចក្ដីថ្លែងការណ៍បានបញ្ជាក់ថា៖ «លទ្ធផលនៃការបោះឆ្នោតនេះពិតជាបានឆ្លុះបញ្ចាំងទាំងស្រុងនូវឆន្ទៈដ៏ថ្លៃថ្លា និងមោះមុតរបស់ប្រជាជនកម្ពុជានៅទូទាំងប្រទេសក្នុងការថែរក្សាសន្ដិភាព និងបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដើម្បីលើកស្ទួយជីវភាពរបស់ខ្លួន»

ក្រៅពីគណបក្សប្រជាជនដែលបានឈ្នះនូវការបោះឆ្នោតនេះ គណបក្សឆន្ទៈខ្មែរក៏ទទួលបានការគាំទ្រ និងទទួលបានអាសនៈចំនួន៣នៅព្រឺទ្ធសភាផងដែរ។

គួរឱ្យដឹងផងដែរថាព្រឹទ្ធសភាកម្ពុជាមានចំនួន៦២អាសនៈក្នុងនោះក្រៅពីបោះឆ្នោតជ្រើសតាំងចំនួន៥៨អាសនៈ មាន២អាសនៈត្រូវបានជ្រើសរើសដោយព្រះមហាក្សត្រ និង២អាសនៈត្រូវបានជ្រើសតាំងបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តពីរដ្ឋសភា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក