ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ផ្ទុះរថយន្តចំនួន ៤គ្រឿងនៅចំណតរថយន្តមុខប្រាសាទអង្គរវត្តទាំងព្រឹកបណ្តាលឱ្យមនុស្សរងរបួស

សៀមរាប៖ រថយន្តក្រុងចំនួន ៤គ្រឿងចតនៅចំណតរថយន្តមុខប្រាសាទអង្គរវត្ត បានផ្ទុះបណ្តាលឱ្យខូចខាត និងបង្កឱ្យមនុស្សចំនួន ២នាក់រងរបួស។ ហេតុការណ៍នេះបានកើតឡើងនាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤។ នេះបើតាមការបញ្ជាក់ពីស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត។

លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត បានបញ្ជាក់ថា មូលហេតុនៃការផ្ទុះអាចបណ្តាលមកពីបញ្ហាគ្រឿងម៉ាស៊ីនរថយន្ត តែយ៉ាងណាអាជ្ញាធរនឹងបន្តស្រាវជ្រាវរកមូលហេតុលម្អិតនៃការផ្ទុះនេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក