លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

រដ្ឋាភិបាលរុស្សីអះអាងថា សារសំឡេងមន្រ្តីអាល្លឺម៉ង់ដែលបែកធ្លាយបង្ហាញពីវត្តមានរបស់លោកខាងលិចក្នុងសង្គ្រាមអ៊ុយក្រែន

រុស្សី៖ វិមានក្រឹមឡាំងបានឱ្យដឹងនៅថ្ងៃទី៤ ខែមីនានេះថា ខ្លឹមសារនៃការសន្ទនាដែលបែកធ្លាយក្នុងរង្វង់មន្ត្រីអាល្លឺម៉ង់ដែលបានពិភាក្សាអំពីការវាយប្រហារដ៏សំខាន់មួយនៅលើឧបទ្វីបគ្រីមៀ (Crimea) ជាការបង្ហាញឱ្យឃើញយ៉ាងជាក់ច្បាស់ថា បណ្ដាប្រទេសលោកខាងលិចក៏បានចូលរួមចំណែកក្នុងបញ្ហាសង្គ្រាមនៅអ៊ុយក្រែនផងដែរ។ 

គួរឱ្យដឹងថា ការបែកធ្លាយសំឡេងសន្ទនានេះបានក្លាយជាភាពអាម៉ាសមួយសម្រាប់រដ្ឋាភិបាលអាល្លឺម៉ង់ ដែលជាដៃគូផ្គត់ផ្គង់ដ៏សំខាន់នូវមីស៊ីលប្រភេទ Taurus ដល់ទីក្រុង Kyiv កន្លងមក។ អ្នកនាំពាក្យនៃវិមានក្រឹមឡាំង លោក Dmitry Peskov ថ្លែងថា៖ "ការសន្ទនានេះជាការបង្ហាញឱ្យឃើញជាថ្មី និងជាក់ច្បាស់ម្តងទៀតអំពីការចូលរួមជាសមូហភាពរបស់លោកខាងលិច នៅក្នុងបញ្ហាជម្លោះអ៊ុយក្រែន"។ 

គួរបញ្ជាក់ថា សារសំឡេងមួយដែលមានរយៈពេល ៣៨នាទីអំពីកិច្ចពិភាក្សារបស់មន្រ្តីអាល្លឺម៉ង់ត្រូវបានបែកធ្លាយ និងត្រូវបានបង្ហោះជាសាធារណៈលើបណ្ដាញសង្គមរុស្សីកាលពីល្ងាចថ្ងៃសុក្រកន្លងទៅ។ នៅក្នុងកិច្ចពិភាក្សាដែលបែកធ្លាយនេះ គេសង្កេតឃើញថាមន្រ្តីអាល្លឺម៉ង់បានជជែកអំពីភាពអាចទៅរួចនៃការប្រើប្រាស់មីស៊ីលប្រភេទ Taurus ក្នុងសង្គ្រាមនេះ ក៏ដូចជាផលប៉ះពាល់ដែលកើតមានចំពោះអាល្លឺម៉ង់ផងដែរ។ 

បន្ថែមពីលើនេះ សារសំឡេងដែលបែកធ្លាយក៏បានជជែកទៅលើការតម្រង់គោលដៅនៃកាំជ្រួចវាយប្រហារលើស្ពានដ៏សំខាន់មួយសម្រាប់ឆ្លងកាត់ច្រកសមុទ្រ Kerch ដែលជាស្ពានតភ្ជាប់ដែនដីរបស់រុស្ស៊ី ទៅកាន់តំបន់ឧបទ្វីបគ្រីមៀ ដែលតំបន់នេះត្រូវបានប្រកាសបញ្ចូលជាដែនដីរបស់ខ្លួនដោយរុស្ស៊ីកាលពីឆ្នាំ ២០១៤ កន្លងទៅ។ ដោយឡែក ជុំវិញការបែកធ្លាយសារសំឡេងនេះវិញ រដ្ឋាភិបាលអាល្លឺម៉ង់និយាយថា សំឡេងនេះអាចត្រូវបានគេជ្រៀតចូលស្ដាប់ការសន្ទនាក្នុងជួរកងទ័ពអាកាស ក៏ប៉ុន្តែគេមិនច្បាស់ថាសំឡេងនេះអាចមានការកែបន្ថែមឬយ៉ាងណានោះទេ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក