ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុអំពាវនាវដល់វិនិយោគគិន ភ្ញៀវទេសចរ កុំឱ្យបារម្ភពីបញ្ហាសន្តិសុខ សុវត្ថិភាពនៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អ្នកវិនិយោគគិន ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិទាំងអស់ សូមកុំមានការព្រួយបារម្ភអំពីបញ្ហាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈនៅខេត្តព្រះសីហនុ។

សេចក្ដីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ ស្តីពីកិច្ចប្រតិបត្តិការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈសង្គមនៅខេត្តព្រះសីហនុ បានឱ្យដឹងថា បច្ចុប្បន្ននេះស្ថានភាពសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈសង្គមនៅខេត្តព្រះសីហនុ គឺមានភាពល្អប្រសើរ។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបញ្ជាក់ថា បានដាក់កម្លាំងសមត្ថកិច្ចជំនាញឱ្យចុះធ្វើការអនុវត្តវិធាន ការរឹតបន្ដឹងច្បាប់ចរាចរណ៍ តាមដងផ្លូវសាធារណៈ ដោយពុំមានការចូលរួមសហការពីសមត្ថកិច្ចបរទេស ឬស្ថាប័នអន្តរជាតិណាមួយឡើយ ដែលផ្ទុយពីរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ខិតខំយកចិត្តទុកដាក់ការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈនៅខេត្តព្រះសីហនុ ជូនប្រជាពលរដ្ឋក្នុងប្រទេស និងក្រៅប្រទេស អ្នកវិនិយោគ និងភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលកំពុងរស់នៅ និងមកលេងកម្សាន្ត នៅក្នុងខេត្តព្រះសីហនុគ្រប់កាលៈទេសៈទាំងអស់។

សេចក្តីប្រកាសព័ត៌មានដដែលបានឱ្យដឹងថា ក្នុងករណីប្រជាពលរដ្ឋ ឬសាធារណជនសង្ស័យ មានក្រុមក្លែងបន្លំជាសមត្ថកិច្ចចុះបង្ក្រាបតាមដងផ្លូវសាធារណៈ ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬប្រទះ ឃើញមានបទល្មើសផ្សេងៗ ដែលកើតមាននៅក្នុងខេត្តព្រះសីហនុ ត្រូវរាយការណ៍មកស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ តាមរយៈលេខទូរស័ព្ទ Hotline: 097 778 0008 ដើម្បីសមត្ថកិច្ចចុះអន្តរាគមន៍បានទាន់ពេល៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក