ភ្នំពេញ៖ ប្រហិតសាច់ត្រីប្រាកិនចំនួន ៤០បាវ ស្មើនឹង ២ ០០០គីឡូក្រាម ត្រូវបានមន្ត្រីជំនាញដុតកម្ទេចចោល ក្រោយពីបង្ក្រាបបានកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤។
ប្រហិតសាច់ត្រីប្រាកិនទាំងនោះត្រូវបានម្ចាស់រថយន្តដឹកនាំចូលតាមច្រកព្រំដែន ខេត្តកណ្តាល។ មូលហេតុមន្ត្រីជំនាញរឹបអូសដោយសារតែការវេចខ្ចប់ពុំមានអនាម័យ ការដឹកជញ្ជូនមិនត្រឹមត្រូវ ពុំមានស៊ីតុណ្ហភាពស្របតាមស្តង់ដារ ពុំមានគុណភាពសម្រាប់មនុស្សបរិភោគបាន និងគ្មានឯកសារបញ្ជាក់ពីប្រភពដើមនៃផលិតផលឡើយ។
សមត្ថកិច្ចចម្រុះបានដកហូត និងបំផ្លាញចោលតាមនីតិវិធីនូវផលិតផល ប្រហិតត្រីប្រាកិនចំនួន ២ ០០០គីឡូក្រាម នេះ នៅទីលានចាក់សំរាមស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ៕