ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

រយៈពេល ១សប្តាហ៍ សមត្ថកិច្ចឃាត់ខ្លួនមនុស្សជាង ៣០០នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន

ភ្នំពេញ៖ ក្នុងរយៈពេល ១សប្ដាហ៍កន្លងទៅ គិតចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤នេះ សមត្ថកិច្ចនគរបាលជាតិទូទាំងប្រទេស បានឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធបទល្មើសគ្រឿងញៀនជាង ៣០០នាក់។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

លោក ទូច សុឃៈ (សុខៈ) នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៣១៩នាក់ ពាក់ព័ន្ធនិងបទល្មើសគ្រឿងញៀន ចំនួន ១៦១ករណី។

ក្នុងប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀននោះដែរ សមត្ថកិច្ចបង្ក្រាបករណីគ្រឿងញៀនទ្រង់ទ្រាយធំបានចំនួន ២ករណី គឺនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដោយឃាត់ខ្លួនអ្នកពាក់ព័ន្ធសរុបចំនួន ៦នាក់ និងប្រមូលបានគ្រឿងញៀនជាង ១៧គីឡូក្រាម ព្រមទាំងសារធាតុផ្សុំមួយចំនួនទៀត។

លោកបានលើកឡើងថា បញ្ហាគ្រឿងញៀន ស្ថិតក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែលលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសជាឧឡារិក ក្រោយចូលកាន់មុខតំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនោះការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ត្រូវបានអនុវត្តចំពោះមន្ត្រីនគរបាលជាតិរបស់ខ្លួនផងដែរ។

ជាមួយគ្នានេះ មន្ត្រីនគរបាលជាតិទាំងកម្រិតអង្គភាពចំណុះក្រសួងមហាផ្ទៃ រហូតដល់អង្គភាពចំណុះស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ជាបន្តបន្ទាប់ បានអនុវត្តការធ្វើតេស្តរកសារធាតុញៀន ដោយមានមន្ត្រីមួយចំនួនតូចត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌ បន្ទាប់ពីរកឃើញមានសារធាតុញៀន។

ថ្មីៗនេះទៀត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានចេញបទបញ្ជាលេខ០០១ ឱ្យគ្រប់អង្គភាពរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ធ្វើតេស្តលើមន្ត្រីទាំងអស់ ហើយមន្ត្រីដែលរកឃើញមានសាធាតុញៀនក៏នឹងត្រូវបណ្ដេញចេញពីក្របខ័ណ្ឌរដ្ឋដូចគ្នាដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក