លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

ប្រធានាធិបតីតួកគី និងប្រធានាធិបតីប៉ាឡេស្ទីនពិភាក្សាជុំវិញការនាំយកជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា

អន្តរជាតិ៖ ប្រភពពីអ្នកការទូតរបស់តួកគីបានឱ្យដឹងថា ប្រធានាធិបតីតួកគី លោក Tayyip Erdogan គ្រោងនឹងពិភាក្សាជាមួយប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas អំឡុងពេលកិច្ចពិភាក្សាក្នុងសប្តាហ៍នេះនៅរដ្ឋធានីអង់ការ៉ា អំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលតួកគីក្នុងការនាំយកនូវជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា។

ថ្លែងក្នុងវេទិកាការទូតដែលធ្វើឡើងនៅរដ្ឋធានីអង់ការ៉ា (Ankara) ប្រទេសតួកគីកាលពីចុងសប្តាហ៍៍កន្លងទៅ រដ្ឋមន្ត្រីការបរទេសរបស់អាជ្ញាធរប៉ាឡេស្ទីន លោក Riyad-al Maliki និយាយថា លោកប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas នឹងធ្វើទស្សនកិច្ចមកកាន់រដ្ឋធានីអង់ការ៉ា ដោយគ្រោងនឹងជួបផ្ទាល់ជាមួយប្រធានាធិបតី Erdogan ទៀតផង។ 

រដ្ឋាភិបាលតួកគីដែលកន្លងមកបានរិះគន់យ៉ាងចាស់ដៃទៅលើ​អ៊ីស្រាអែលចំពោះការវាយប្រហារទៅលើតំបន់ Gaza ព្រមទាំងបានបង្ហាញការគាំទ្រយ៉ាងខ្លាំងក្លាជុំវិញការស្នើឱ្យកាត់ទោសអ៊ីស្រាអែលពីបទ​អំពើ​ប្រល័យពូជសាសន៍នៅឯតុលាការ ICJ ផងដែរ។ តួកគីជានិច្ចកាលតែងតែបង្ហាញការគាំទ្រឱ្យមានការអនុវត្តបទឈប់បាញ់ ក៏ប៉ុន្តែប្រទេសជាសមាជិកនៃអង្គការ NATO នេះពុំបានចូលរួមផ្ទាល់ក្នុងកិច្ចចរចាអំពីបទឈប់បាញ់នៅក្នុងតំបន់ហ្គាហ្សាឡើយ។ 

លោក Erdogan និងលោក Abbas ក៏នឹងពិភាក្សាអំពីស្ថានការណ៍វិវត្តន៍ថ្មីៗនៅក្នុងតំបន់ Gaza ក៏ដូចជាស្ថានភាពនៅតំបន់ West Bank ផងដែរ។ ប្រភពការទូតរបស់តួកគីដដែលបានអះអាងថា តួកគីបាននឹងកំពុងផ្តល់ជំនួយមនុស្សធម៌យ៉ាងទូលំទូលាយដល់តំបន់ Gaza ក្នុងការសម្របសម្រួលជាមួយអេហ្ស៊ីបចាប់តាំងពីការចាប់ផ្តើមនៃការវាយប្រហាររបស់អ៊ីស្រាអែលល។ នៅក្នុងវិសាលភាពនៃជំនួបរវាងមេដឹកនាំទាំងពីររូបនេះ ប្រតិបត្តិការស្ដីពីជំនួយមនុស្សធម៌ក៏នឹងត្រូវបានពិភាក្សាផងដែរក្នុងអំឡុងពេលកិច្ចប្រជុំនៅថ្ងៃអង្គារនេះ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក