ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រុមស្រ្តីវ័យចំណាស់របស់ហ្គ្រីនលែន នាំគ្នាប្តឹងទាមទារសំណងពីដាណឺម៉ាកជុំវិញការពិសោធន៍ពន្យារកំណើត

ហ្គ្រីនលែន៖ ស្ត្រីមួយក្រុមមកពីប្រទេសហ្គ្រីនលែន (Greenland) បាននឹងកំពុងស្វែងរកសំណងពីប្រទេសដាណឺម៉ាកទៅតាមនីតិវិធីរបស់តុលាការ ជុំវិញការអះអាងនឹងចោទប្រកាន់ពាក់ព័ន្ធទៅនឹងយុទ្ធនាការពន្យារកំណើតដោយពុំស្ម័គ្រចិត្តដែលកើតមានតាំងពីឆ្នាំ១៩៦០ មកម្ល៉េះ។ នេះបើតាមការបញ្ជាក់របស់មេធាវីតំណាងក្រុមស្រ្តីដើមបណ្ដឹងទាំងនោះ។ 

គួរឱ្យដឹងថា ការតវ៉ាទៅនឹងយុទ្ធនាការពន្យារកំណើតនេះបានផ្ទុះឡើង បន្ទាប់ពីទូរទស្សន៍ DR របស់ដាណឺម៉ាកកាលពីឆ្នាំ២០២២ បានផ្សព្វផ្សាយរបាយការណ៍មួយដែលបង្ហាញថានៅចន្លោះឆ្នាំ១៩៦៦ និងឆ្នាំ១៩៧០ មានឧបករណ៍ម្យ៉ាងដែលមានចំនួនជាង ៤,៥០០គ្រឿងត្រូវបានគេប្រើ​ប្រាស់ដើម្បីដាក់ចូលខ្លួនស្រ្តី និងកុមារីដែលមានអាយុចាប់ពី ១៣ឆ្នាំឡើង ខណៈសាមីខ្លួនត្រូវបានគេដាក់ឧបករណ៍នេះទៅក្នុងខ្លួនពុំបានព្រមព្រៀង ឬយល់ដឹងច្បាស់ពីឧបករណ៍នេះឡើយ។ 

សំណុំរឿងនៃករណីនេះគឺជាគួរឱ្យចាប់អារម្មណ៍មួយទៀតដែលបានលេចឡើងក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយនឹងការចោទប្រកាន់ពីបទប្រព្រឹត្តខុសឆ្គងដោយអាជ្ញាធរដាណឺម៉ាកប្រឆាំងនឹងប្រជាជននៃដែនដីស្ថិតក្រោមអតីតអាណានិគមរបស់ខ្លួន។ កន្លងមក ដាណឺម៉ាកបានចេញមុខមកជាសុំទោសជាសាធារណៈនៅឆ្នាំ២០២២ ទៅកាន់ជនរងគ្រោះនៃការពិសោធន៍កាលពីឆ្នាំ១៩៥០ ដោយកាលណោះមានកុមារជាច្រើនត្រូវបានគេនាំយកពីប្រទេសហ្គ្រីនលែន ក្នុងគោលបំណងយកទៅធ្វើការពិសោធន៍នៅឯប្រទេសដាណឺម៉ាក។ 

សូមបញ្ជាក់ថា ហ្គ្រីនឡែនគឺជាប្រទេសដែលធ្លាប់ស្ថិតក្រោមអាណានិគមរបស់ដាណឺម៉ាករហូតដល់ឆ្នាំ១៩៥៣ ហើយបច្ចុប្បន្នជាដែនដីពាក់កណ្តាលអធិបតេយ្យភាពរបស់ដាណឺម៉ាកដែលមានប្រជាជនត្រឹមតែ ៥៧,០០០នាក់ប៉ុណ្ណោះ។ កាលពីខែតុលាកន្លងទៅ មានស្រ្តីដែលស្ថិតក្នុងវ័យចន្លោះ ៧០ឆ្នាំដល់ជាង ៨០ឆ្នាំបាននាំគ្នាប្តឹងទាមទារសំណងក្នុងម្នាក់ចំនួន ៣០០,០០០ ក្រោន (ស្មើនឹងជាង ៤៣,៦០០ដុល្លារសហរដ្ឋអាមេរិក)។ 

យ៉ាងណាមិញ គេនៅមិនទាន់ដឹងថារដ្ឋាភិបាលដាណឺម៉ាកនឹងដោះស្រាយសំណងករណីនេះយ៉ាងណាឡើយ ពោលគឺបច្ចុប្បន្នការស៊ើបអង្កេតនៅតែបន្ត ហើយកំពុងពង្រីកវិសាលភាពនៃរឿងក្ដីនេះរហូតដល់គ្រាដែលហ្គ្រីនលែនទទួលបានភាពឯករាជ្យ និងម្ចាស់ការលើប្រព័ន្ធថែទាំសុខាភិបាលរបស់ខ្លួននៅអំឡុងឆ្នាំ១៩៩១ ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក